Connect with us

ព័ត៌មានជាតិ

ទូតថ្មីរបស់ថៃសន្យាជួយទាញវិនិយោគិនរបស់ខ្លួនមកបោះទុនក្នុងខេត្តបួននៃភាគឦសានកម្ពុជា

បានផុស

នៅ

ឯកអគ្គរាជទូតថ្មីរបស់ថៃប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែមេសានេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមចំណែកពង្រឹងពង្រីកនូវទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសតាមរយៈការសន្យាជួយទាក់ទាញវិនិយោគិនថៃ មកបណ្ដាក់ទុនវិនិយោគក្នុងខេត្តបួននៃភាគឦសានរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសរបស់ឯកអគ្គរាជទូតថៃ ក្នុងការជួយកៀរគរអ្នកវិនិយោគថៃមកវិនិយោគក្នុងខេត្តទាំងបួនរបស់កម្ពុជានេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យ​អនុវត្ត​កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា គឺដើម្បីជំរុញឱ្យ​មាន​ការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំ​ប្រជាជន​ឱ្យ​ទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់នេះ។

លោក ទុន ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូត​ថ្មីរបស់​ថៃប្រចាំកម្ពុជា បានអបអរសាទរកម្ពុជាចំពោះការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន។ លោក បានសង្កត់ធ្ងន់នៅចំពោះមុខនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបនារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ថា នឹងខិតខំទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនថៃឱ្យស្វែងរកឱកាសវិនិយោគក្នុងខេត្តទាំងបួននេះ។ 

លោកឯកអគ្គរាជទូត បាន​សម្តែង​នូវការ​ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។ ស្របពេលឆ្នាំ២០២៥នេះ គឺជាខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតថៃ​-កម្ពុជា លោកបានគូសបញ្ជាក់ពីចំណងមិត្តភាព​ និងកិច្ចសហ​ប្រតិបត្តិការ​រវាងប្រទេសទាំងពីរ គឺក៏កាន់តែមានភាពរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់។

សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការពារ​ជាតិ​ សន្តិសុខ ទេសចរណ៍ និងការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ជាអាទិ៍ គឺជាប្រធានបទសំខាន់ដែលសម្ដេចធិបតី និងលោកឯកអគ្គរាជទូត​ បានពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកឯកអគ្គរាជទូត បានប្ដេជ្ញាចិត្ត​ និងខិតខំជំរុញ​ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុង​ក្រប​ខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងក្រសួង-ស្ថាប័ន វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន​ ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងអបអរសាទរចំពោះលោក ទុន ត្រៃសូរ៉ាត់ ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។ សម្ដេចធិបតី បានបង្ហាញជំនឿយ៉ាងមុតមាំថា ក្នុងតួនាទីជាឯកអគ្គរាជទូត នឹងចូលរួមចំណែកដល់ការពង្រឹង​​ពង្រីក​ទំនាក់ទំនង​ និងកិច្ច​សហប្រតិបត្តិការ​ប្រទេសទាំងពីរកាន់តែរីកចម្រើនថែមទៀត។

នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់លោកឯកអគ្គរាជទូតឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៨ វិនាទី មុន

ទូតថ្មីរបស់ថៃសន្យាជួយទាញវិនិយោគិនរបស់ខ្លួនមកបោះទុនក្នុងខេត្តបួននៃភាគឦសានកម្ពុជា

ព័ត៌មានជាតិ១៤ នាទីutes មុន

ខេត្តរតនគិរី មានភ្លៀងកក់ខែ៦០% ជាមួយផ្គររន្ទះចំនួន៣ថ្ងៃនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន
ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

EU ផ្អាក​ពន្ធ​សងសឹក​អាមេរិក​ ​ដើម្បីបើកផ្លូវចរចា ​

សុខភាព២០ នាទីutes មុន

មន្ត្រីជំនាញសុខាភិបាល ណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពុលចំណីអាហារ និងពុលស្រា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

សមាគមវាយនភណ្ឌកម្ពុជាស្នើដល់ម្ចាស់រោងចក្រ សហគ្រាស បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត ឱ្យបានមុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ

សន្តិសុខសង្គម១៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៩នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម