ព័ត៌មានជាតិ
ខេត្តរតនគិរី មានភ្លៀងកក់ខែ៦០% ជាមួយផ្គររន្ទះចំនួន៣ថ្ងៃនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ខេត្តរតនគិរី មានភ្លៀងធ្លាក់កក់ខែ ៦០% អមមកជាមួយផ្គររន្ទះ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សម្រាប់ស្រោចស្រពស្រែចម្ការ ដល់ប្រជាកសិករ ។

តាមការព្យាករណ៍អាកាសធាតុរបស់មន្ទីរឧតុនិយមនិងធនធានទឹក ខេត្តរតនគិរី បានចេញសេចក្តីប្រកាសថា ចាប់ពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៥ រហូតដល់ ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៥ នេះទៅនឹងមាមភ្លៀងផ្គររន្ទះ បន្ទាប់ពីភ្លៀងមួយ១មេធំ កាលពីម្សិលមិញ។
ការប្រែប្រួលអាកាសធាតុនេះ គឺខេត្តរតនគិរី បានទទួលឥទ្ធិពល ពី កម្រិតសម្ពាធខ្សោយ ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ សីតុណ្ហភាព ២៣°C ទៅ ៣៣°C ខ្យល់បក់ ប្រែប្រួលទិស និង មានល្បឿន ១ ទៅ ៤ ម៉ែត្រ វិនាទី។ ស្ថានភាពភាពជាក់ស្តែងនៅព្រឹកនេះ ផ្ទៃមេឃមានពពកពណ៌សរសាត់ និងពន្លឺព្រះអាទិត្យបញ្ចេញរស្មីល្អ ចំណែកនៅរសៀល ផ្ទៃអាកាសមានពពកច្រើនចាប់ផ្តើមខ្មៅងងឹត ។

ចាប់ពីថ្ងៃនេះទៅមានរយៈពេល ៣ ថ្ងៃ មានភ្លៀងផ្គររន្ទះពី តិច ទៅ បង្គួរ បរិមាណ ៦០%។ យោងតាមប្រកាសខាងលើ ល្បឿនខ្យល់ប៉ក់បោកខ្លាំង ឆាប់រហ័ស និងផ្លេកបន្ទោរលាយឡំ សម្លេងផ្គររន្ទះ យ៉ាងខ្លាំង នៅពេលរលឹម ។
សូមប្រជាពលរដ្ឋទាំងអស់ មានការយកចិត្តទុកដាក់ថែរក្សា សុខភាព អនាម័យ ផឹកទឹកឆ្អិនល្អ និងការពារខ្លួនពីការត្រូវទឹកភ្លៀង ដែលអាចបង្កទៅជាជំងឺផ្តាសាយ៕
ដោយ៖ ខៀវ ចាប

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ