Connect with us

ព័ត៌មានជាតិ

មន្រ្តី​អាកាសចរណ៍ស៊ីវិល «​បើក​ជើងហោះហើរទៅ​ព្រលាន​​តារាសាគរ ដើម្បី​ជំរុញ​សកម្មភាពអ្នក​ដំណើរ​ និងការ​វិនិយោគក្នុងតំបន់»

បានផុស

នៅ

មន្រ្តីអាកាសចរណ៍ស៊ីវិល​បានឲ្យ​​ដឹង​ថា ការ​បើក​ជើងហោះហើរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ គោលដៅ​ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរ ការ​​តភ្ជាប់​សេដ្ឋកិច្ច​និង​ទេសចរ រួមទាំងការ​អភិវឌ្ឍនៅក្នុង​តំបន់​។

លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំំពាក្យអាកាសចរណ៍ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ការ​​តភ្ជាប់​ជើង​​ហោះហើរ​ទៅអាកាសយានដ្ឋាន​តារាសាគរ កើតចេញពី​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន​អាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ​ និង​ក្រុមហ៊ុន​អភិវឌ្ឍ​ព្រលាន​​តារា​សាគរ គោល​បំណង​ដើម្បី​​ជំរុញ​ការ​តភ្ជាប់​ឲ្យ​មាន​សកម្មភាព​ធ្វើ​ដំណើរ​របស់អ្នកទេសចរ​ ក្រោយ​អាកាសយានដ្ឋាន​​តារាសាគរ​បាន​​សម្ពោធ​ដាក់​ឲ្យដំណើរការនៅ​ចុងឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សិរីវុត្ថា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «ដើម្បី​សម្រេច​គោលដៅ ដំបូង​​ត្រូវ​កើត​ចេញពីការ​ចាប់ផ្តើមជាមុន​សិន​​ ដូច្នេះ​ទើប​មានគម្រោង​រៀបចំំ​​​​ឲ្យមានការ​តភ្ជាប់​ការ​ហោះហើរ​នេះឡើង»។​

ការ​តភ្ជាប់ការ​​ហោះហើរ​នេះ ​ក្រៅ​ពី​ផ្តល់​បទ​ពិសោធន៍​សម្រាប់​អ្នក​ដំណើរ​បាន​ស្វែង​យល់​ពី​អាកាសយានដ្ឋានថ្មី ​ដែល​ទើប​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ចុង​ឆ្នាំ ២០២៤ ក្រុមហ៊ុន​អភិវឌ្ឍព្រលាន​ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍ ក្នុង​ការ​រៀបចំ​កញ្ចប់​ទេសចរណ៍​ដែល​ក្នុង​កញ្ចប់​ទេសចរណ៍មាន​​បញ្ចូល​ការ​ធ្វើដំណើរ ការ​ផ្តល់​ការ​កម្សាន្ត​នៅ​តំបន់​អភិវឌ្ឍ​តារា​សាគរ ​រួម​ទាំង​ការដើរ​កម្សាន្ត​នៅ​កោះស្តេចនិង​បណ្តា​កោះជុំវិញ​ បន្ថែម​ពី​ការ​ទស្សនា​ការ​អភិវឌ្ឍ​នៅ​តំបន់​ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​កោះកុង។ លោក ស៊ីន ចាន់សិរីវុត្ថា បន្ថែម។

តាម​រយៈ​​ការ​រៀបចំ​ឲ្យមានជើង​ហោះហើរ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិតារាសាគរ​​ នឹង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច ​និង​ការ​វិនិយោគ​នៅ​ក្នុង​តំបន់។

យ៉ាងណាមិញ បើតាមលោក​ ស៊ីន ចាន់សិរីវុត្ថា ពាក់ព័ន្ធ​តម្លៃ​កញ្ចប់​ធ្វើ​ដំណើរ​ លោក​ក៏មិន​ទាន់ទទួល​បាន​ព័ត៌មាន​បញ្ជាក់​យ៉ាងណា ​ខណៈ​ក្រុមហ៊ុនបាន​កំពុង​​​ខិតខំ​​ជំរុញ​ឲ្យ​មានការ​តភ្ជាប់ការធ្វើ​ដំណើរ​​ តាមរយៈ​ការ​រៀបចំ​ឲ្យ​មានការ​​ហោះហើរ​ជា​ប្រចាំ​ពីអាកាសយានដ្ឋាន​ភ្នំពេញទៅ​អាកាសយានដ្ឋានតារាសាគរ ដើម្បី​បើកផ្លូវជំរុញសកម្មភាពអ្នកដំណើរ ចន្ដសេដ្ឋកិច្ច និងការវិនិយោគ ក្នុងតំបន់សមុទ្រ និងតំបន់កោះ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​នេះ​ ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌា​អ៊ែរវេ បាន​បើក​ជើង​ហោះហើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ក្នុង​ខេត្ត​កោះកុង។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ទីពីរ​ ដែល​បាន​បើក​ប្រតិបត្តិការ​ហោះហើរ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ក្នុង​ខេត្ត​កោះកុង ក្រោយ​អាកាសយានដ្ឋាន​ទី ៤ របស់​ប្រទេស​កម្ពុជា​នេះ បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ទទួល​អ្នក​ដំណើរ​ក្នុង​ស្រុក​កាលពី​ចុង​ឆ្នាំ​២០២៤។

លោក​ ម៉ៅ កែវពេជ្រច័ន្ទមុន្នី បាន​បញ្ជាក់​ថា ប្រតិបត្តិការ​ហោះហើរ​នេះ ក្រុមហ៊ុន​ខេមបូឌា អ៊ែរវែ នឹង​ធ្វើ​ឡើង​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ​សុក្រ​ចាប់​ថ្ងៃ​ទី ១១ ខែ​មេសា​នេះ​ត​ទៅ​ចេញពី​គោលដៅអាកាសយានដ្ឋានអន្តរជាតិ​​ភ្នំពេញ-តារាសាគរ-ភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា១២ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

ព័ត៌មានជាតិ១៧ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

Sokha Hotels

ព័ត៌មានពេញនិយម