ព័ត៌មានជាតិ
រកឃើញអ្នកពាក់ព័ន្ធជាមួយបុរសរត់គេចពីភ្នំពេញទៅពោធិ៍សាត់ជិត១០០នាក់ និងបិទទីតាំងចំនួន៤កន្លែង
លោក សាន វ៉ាន់ធុល អភិបាលរងស្រុកមុខកំពូល បានឲ្យដឹងថា តាមការស្រាវជ្រាវយើងរកឃើញអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយឈ្មោះ មួន សុភាន់ ដែលបានរត់គេចពីការធ្វើចត្តាឡីស័កពីភ្នំពេញទៅខេត្តពោធិ៍សាត់នោះចំនួន៩៩នាក់ និងបិទទីតាំងចំនួន៤កន្លែង។

លោកបានបន្តថា បុរសឈ្មោះ មួន សុភាន់ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលបានធ្វើការចេញចូលទីតាំងចំនួន ៤កន្លែង និងមានមនុស្សពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលចំនួន ៩៩នាក់ ហើយទីតាំងចំនួន៤ដែលពាក់ព័ន្ធ ត្រូវបានអាជ្ញាធរបិទជាបណ្ដោះអាសន្ន។
បុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ តាមឃាត់ខ្លួនបាននៅវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងភូមិដំណាក់អំពិលក្រោម សង្កាត់លលកសរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជនសង្ស័យបានគេចចេញពីភ្នំពេញ មកខេត្តពោធិ៍សាត់ ចំនួន២យប់ និង៣ថ្ងៃ ហើយបានចូលទៅស្នាក់នៅផ្ទះសំណាក់ អង្គរមាស ចំនួន២យប់ នៅបន្ទប់១០១, ចូលទៅស្រស់ស្រូបអាហារ នៅភោជនីយដ្ឋាន ឡាំ ស៊ីវអេង, ចូលទៅកាត់សក់នៅហាងពេញចិត្ត ចុងកោះសំពៅមាស និងចូលផឹកស៊ីនៅហាងសំនៀងសុខសាន្ត និងអាចចូលទៅកន្លែងផ្សេងៗទៀត។


រាល់ពេលចុះទៅទីតាំងនីមួយៗ គឺមានម៉ូតូឌុបចំនួន២នាក់ ជាអ្នកផ្លាស់ប្តូរគ្នាដឹកជញ្ជូន។ ក្នុងប្រតិបត្តិការស្រាវជ្រាវខាងលើ កម្លាំងចម្រុះក៏បានធ្វើការឃាត់ខ្លួន ម៉ូតូឌុប២នាក់ និងប្រពន្ធម៉ូតូឌុប១នាក់បន្ថែមទៀត ដែលសរុបរួមទាំងជនសង្ស័យមានចំនួន៤នាក់ ដើម្បីយកមកពិនិត្យសំណាក រង់ចាំការធ្វើតេស្ត ពិនិត្យរកជំងឺកូវីដ-១៩ ថាមានវិជ្ជមាន ឬអវិជ្ជមាន។ ចំពោះទីតាំងខាងលើ ដែលជនសង្ស័យនោះទៅ បច្ចុប្បន្នសមត្ថកិច្ច បាននឹងកំពុងហ៊ុមព័ទ្ធពុំឲ្យមានការចេញចូល និងធ្វើការផ្អាកដំណើរការជាបណ្តោះអាសន្ន។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើឲ្យអាជ្ញាធរស្រុក អញ្ជើញអ្នកដែលបានប៉ះពាល់ផ្ទាល់ មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកមុខកំពូល ហើយត្រូវរក្សាសន្តិសុខសុវត្ថិភាព កន្លែងស្នាក់នៅឲ្យបានសមរម្យ និងរៀបចំម្ហូបអាហារឲ្យបានគ្រប់គ្រាន់ជូនពួកគាត់ផងដែរ។ គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាល បានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៤៩២០នាក់ យកសំណាកបាន ១៤២៩១នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៨៧៨នាក់ នៅផ្ទះចំនួន ៨៩៤៧នាក់ មានករណីវិជ្ជមានចំនួន ២៥១នាក់ និងករណីជាសះស្បើយចំនួន ៣៩នាក់៕
អត្ថបទ ៖ សំអឿន
សូមចុចអាន៖ កូវីដបន្តរាតត្បាតឆ្លងដល់ទារកទើបអាយុ ០៩ ខែ រស់នៅខេត្តកំពង់ធំ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី