ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និងតៃកុងរថយន្តក្រុងសាធារណៈ ត្រៀមរួចរាល់សម្រាប់ដឹកជញ្ជូន ពលរដ្ឋទៅស្រុកកំណើត នាឱកាសចូលឆ្នាំថ្មី ចាប់ពីថ្ងៃស្អែក
រថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ចំនួន ៥៩៧ គ្រឿង បានត្រៀមលក្ខណៈរួចរាល់ជាស្រេច ទាំងតៃកុងរថយន្ត និងរថយន្តសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើត ចាប់ពីថ្ងៃទី ១២ មេសា ស្អែកនេះតទៅ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។

លោក កែវ ចាន់ណារិទ្ធិ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានប្រាប់ឱ្យដឹងថា ក្រុមមន្ត្រីរបស់លោកបានត្រៀមជាស្រេចទាំងទីតាំង រថយន្ត និងអ្នកបើកបរ សម្រាប់ទទួលដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី ១២ ខែមេសា ស្អែកនេះ ដោយក្នុងនោះដែរ រថយន្តក្រុងទាំង ៥៩៧ គ្រឿង បានចូលដល់តាមចំណតចំនួន ០៦ ទីតាំង អស់រួចរាល់ហើយ។

លោកអភិបាលបន្ថែមថា ប្រជាពលរដ្ឋអាចមកទទួលយកសេវាដឹកជញ្ជូនដោយមិនមានការទិញលក់សំបុត្រអ្វីនោះឡើយ។ ពោល គ្រាន់តែពលរដ្ឋចូលទៅតាមរោងដែលមានការរៀបចំ ហើយឈរតម្រង់ជួរក្នុងគោលដៅខេត្តដែលចង់ធ្វើដំណើរទៅ នោះក្រុមការងារ នឹងសម្រួលការធ្វើដំណើរជូនបានដោយងាយស្រួលបំផុតហើយ។

លោក កែវ ចាន់ណារិទ្ធិ អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ បានសង្កត់ធ្ងន់ និងណែនាំដល់ក្រុមអ្នកបើកបររថយន្ត ថា ធ្វើយ៉ាងណាបើកបរមានការទទួលខុសត្រូវ បើកបរមានការប្រុងប្រយ័ត្ន បើកបរតាមល្បឿនដែលកំណត់ ជាពិសេសសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

ក្រុមអ្នកបើកបររថយន្តក្រុង ក៏បានបង្ហាញអារម្មណ៍រីករាយ ដែលបានដើរតួនាទីជាអ្នកបើកបរជូនប្រជាពលរដ្ឋទៅស្រុកកំណើត។ ពួកគាត់ ប្ដេជ្ញាខ្ពស់ នឹងបើកបរដោយការទទួលខុសត្រូវ និងគោរពច្បាប់ ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនអ្នកដំណើរ។

អ្នកបើកបររថយន្តក្រុង បានបន្តលើកឡើងថា ទោះបីមិនបានឈប់សម្រាកក្នុងឱកាសចូលឆ្នាំជួបជុំគ្រួសារ តែមានអារម្មណ៍ថាសប្បាយចិត្តដែលបានបម្រើប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គោលដៅចំណតទាំង ០៦ នៅរាជធានីភ្នំពេញ រួមមាន ៖ ស្ថានីយរថយន្តក្រុងវាលស្បូវ ផ្លូវជាតិលេខ ០១ , ស្ថានីយរថយន្តក្រុងចាក់អង្រែលើ , ស្ថានីយរថយន្តក្រុងផ្លូវ ២០០៤ , ស្ថានីយរថយន្តក្រុងសួនច្បារឫស្សីកែវ , ស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង និង ដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលនាងទេពមច្ឆា)៕
អត្ថបទ ៖ សុភា





-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន