ព័ត៌មានជាតិ
ករណីបង្ក្រាបទល្មើស! សមត្ថកិច្ចស្នើមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែចុងក្រោយនាឆ្នាំ ២០២៥នេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបង្ក្រាបករណីបទល្មើសព្រហ្មទណ្ឌ និងបទល្មើសនានាច្រើនករណី គួរឱ្យកត់សម្គាល់ និងស្នើមហាជនឱ្យមើលព្រៃទាំងមូល។

នាសន្និសីទ បង្ហាញមុខក្រុមជនសង្ស័យចំនួន២៣នាក់ពាក់ព័ន្ធ បន្លំឯកសណ្ឋានសមត្ថកិច្ច និងក្រុមឆក់ នារសៀលថ្ងៃទី ១១ខែមេសានេះ លោក សំ វិច្ឆិកា មានប្រសាសន៍ថា ក្នុងរយៈពេល ៣ខែបទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន ១២២ លើក បទល្មើសថយចុះ ១៨លើក ក្នុងចំណោម ១២២លើក បង្ក្រាបបាន ១១៦ ករណី ឃាត់ខ្លួនមនុស្ស ១៧១ នាក់ ស្មើ ៩៥ ភាគរយដែលបង្ក្រាបបាន។ ក្នុងនោះបទឧក្រិដ្ឋ និងបទល្មើសមជ្ឈឹមក៏មានការថយចុះ ពោលបទឧក្រិដ្ឋកើតឡើង ១២០ លើក បង្ក្រាបបាន ១៩ លើក ឃាត់មនុស្ស ៥០នាក់ ។ ដោយឡែកបទល្មើសមជ្ឈឹម ១០២ លើក បង្ក្រាបបាន ៩៧ លើក ឃាត់មនុស្ស១២១នាក់។

លោកបញ្ជាក់ថា៖« អ៊ីចឹង! ជាលទ្ធផល ៣ខែចុងក្រោយនេះ ឆ្នាំ ២០២៥ ដែលជាលទ្ធផលផ្លែផ្កា ដោយកិច្ចខិតប្រឹងប្រែងរបស់សមត្ថកិច្ចរាជធានីភ្នំពេញ គ្រប់បណ្តាលប៉ុស្តិ៍ ខណ្ឌ នានា យើងបានសហការគ្នាទទួលបានលទ្ធផលបែបនេះ»។ ជាមួយគ្នានេះលោក សំ វិច្ឆិកា ស្នើថា៖«នេះជាអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ដូច្នេះយើងធ្វើសូមឱ្យមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម។ មានន័យថាបទល្មើសខ្លះយើងបង្ក្រាបមិនទាន់បាន យើងបន្តស្រាវជ្រាវបង្ក្រាប»៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៨ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន