ព័ត៌មានជាតិ
ខេត្តកែបនៅតំបន់សមុទ្រ មានឆ្នេរសមុទ្រជាប់ដីគោកប្រវែងជាង ២៧ គីឡូម៉ែត្រ
ខេត្តកែបស្ថិតនៅក្នុងចំណោមខេត្តចំនួន ៤ នៅតំបន់សមុទ្រ។ ខេត្តកែបមានព្រំប្រទល់រដ្ឋបាលជាប់តំបន់ឆ្នេរដែលមានក្រុងចំនួន១ គឺក្រុងកែប និងស្រុកចំនួន ១ គឺស្រុកដំណាក់ចង្អើរ និងមានរដ្ឋបាលឃុំសង្កាត់ចំនួន ៥ គឺឃុំអង្កោល ឃុំពងទឹក សង្កាត់អូរក្រសារ សង្កាត់កែប និងសង្កាត់ព្រៃធំ។

ខេត្តកែបមានឆ្នេរសមុទ្រជាប់នឹងដីគោកប្រវែង ២៧,១៣ គីឡូម៉ែត្រ ដែលក្នុងនោះចែកចេញជា ៥ ប្រភេទ មានឆ្នេរខ្សាច់ប្រវែង ២,២២ គីឡូម៉ែត្រ មានចំនួន ៦ ទីតាំង ឆ្នេរថ្មប្រវែង ១១,៤២ គីឡូម៉ែត្រ មានចំនួន ៦ ទីតាំង ឆ្នេរភក់ប្រវែង ៦,៧៦ គីឡូម៉ែត្រ មានចំនួន ៣ ទីតាំង ឆ្នេរព្រៃកោងកាងប្រវែង ៦, ៣៣ គីឡូម៉ែត្រ មានចំនួន ១០ ទីតាំង និងឆ្នេរផ្សេងៗប្រវែង ០, ៤០ គីឡូម៉ែត្រ មានចំនួន ១១ ទីតាំង។
កោះនិងប្រជុំកោះ
បើតាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ បានរកឃើញកោះ និប្រជុំកោះ នៅក្នុងភូមិសាស្ត្រខេត្តកែបមានចំនួន ១៣៖
-កោះទន្សាយ បានចុះបញ្ជីរួចមានផ្ទៃដី ១៧៨,៨៩ ហិកតា
-កោះម្ទេស មានផ្ទៃដី ០,៩៥ ហិកតា
-កោះស្វាយ មានផ្ទៃដី ៦, ៤៦ ហិកតា
-កោះអង្ក្រង មានផ្ទៃដី ៦,១២ ហិកតា
-កោះពោធិ៍ បានចុះបញ្ជីរួចមានផ្ទៃដី ៣០, ៦៧ ហិកតា
-កោះត្បាល់ បានចុះបញ្ជីរួចមានផ្ទៃដី ១៣, ៩៧ ហិកតា
-កោះអាចម៍សេះ មានផ្ទៃដី ១២, ៩១ ហិកតា
-កោះម៉ាក់ប្រាំង មានផ្ទៃដី ២,៨០ ហិកតា
-កោះស្វាយព្រៃ មានផ្ទៃដី ២,៧០ ហិកតា
-កោះសារាំង មានផ្ទៃដី ២,៦០ ហិកតា
-កោះហាលត្រី មានផ្ទៃដី ១,០២ ហិកតា
-កោះកុក មានផ្ទៃដី ០,៥៣ ហិកតា
-កោះស្ងួត មានផ្ទៃដី ០, ៣២ ហិកតា

ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដលតភ្ជាប់ទៅនឹងសមុទ្រ
ដៃសមុទ្រ ស្ទឹង ព្រែក ផ្លូវទឹកដែលតភ្ជាប់ទៅនឹងសមុទ្រក្នុងភូមិសាស្ត្រខេត្តកែបមានចំនួន ៥ ទីតាំង។
ស្រែអំបិល
ស្រែអំបិលមានចំនួន ២១ ទីតាំង មានផ្ទៃដី ១ ០០៥,៦៣៧ ហិកតា ស្ថិតនៅសង្កាត់អូរក្រសារ សង្កាត់ព្រៃធំ និង សង្កាត់កែប ក្នុងក្រុងកែប និងស្ថិតនៅក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល