Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងសៀមរាប ប្រាប់ឱ្យមន្ត្រីទាំងអស់ក្តាប់ឱ្យជាប់ពីតួនាទី

បានផុស

នៅ

លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងសៀមរាប ខេត្តសៀមរាប បានប្រាប់ទៅមន្ត្រីក្រុមការងារទាំងអស់ត្រូវក្តាប់ជាប់អំពីតួនាទីក្នុងការចុះជួយមូលដ្ឋាន។ លោកបានលើកឡើងបែបនេះ ក្នុងពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ការងារចុះមូលដ្ឋានរបស់រាជរដ្ឋាភិបាល គឺជាយន្តការមួយដើម្បីផ្សព្វផ្សាយ និងបញ្ជា្របការយល់ដឹង ដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ អំពីខ្លឹមសារសំខាន់ៗ នៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីនយោបាយជាអាទិភាព និងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល ដោយត្រូវផ្សារភ្ជាប់ ជាមួយការផ្សព្វផ្សាយ អំពីលទ្ធផលជាក់ស្តែងដែលត្រូវអនុវត្តតាមផែនការដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងសំណូមពរជាក់ស្តែងរបស់មូលដ្ឋាន។

ហេតុនេះ មន្ត្រីក្រុមការងារទាំងអស់ត្រូវក្តាប់ជាប់អំពីតួនាទីក្នុងការចុះជួយមូលដ្ឋាន យល់ឱ្យបានច្បាស់លាស់អំពីខ្លឹមសារសំខាន់ៗនៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីនយោបាយជាអាទិភាព និងវិធានការគន្លឹះនានា ដើម្បីផ្សព្វផ្សាយដល់មន្ត្រី អាជ្ញាធរ និងប្រជាពលរដ្ឋ និងចូលរួមយោបល់លើកជាគំនិត ជំរុញឱ្យមន្ត្រីមូលដ្ឋានគ្រប់ថ្នាក់អនុវត្តតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ក្រុមការងារ ដែលរាជរដ្ឋាភិបាលបានចាត់តាំងមកពីគ្រប់ស្ថាប័ន មានជំនាញរៀងៗខ្លួន ហេតុនេះតាមជំនាញនីមួយៗ ត្រូវជួយមូលដ្ឋានក្នុងការផ្សព្វផ្សាយ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលតាមជំនាញរៀងៗខ្លួន ដោយផ្តល់ជាយោបល់ ស្តាប់នូវសំណូមពរពីប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋតាមផែនការជាក់ស្តែង របស់ស្ថាប័ននីមួយៗ។

លោក ឥត សារ៉ាត់ បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុង ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបានចូលរួមអនុវត្តរាល់កម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសក្រុង សៀមរាប ខេត្តសៀមរាប បានរក្សាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅ និងប្រកបរបររកស៊ីដោយភាពសុខដុមរមនាគ្រប់បែបយ៉ាង។

ក្នុងរបាយការណ៍រស់លោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាបបង្ហាញថា  ក្នុងរយៈពេលមួយអាណត្តិមកនេះ ក្រុមការងាររាជរដ្ឋាភិបាលក៏ដូចជាក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង បានរៀបចំវេទិកាសាធារណៈចំនួន ១០លើក ទទួលបានសំណួរសំណូមពររបស់ប្រជាពលរដ្ឋ ២៣៧សំណួរសំណូមពរ និងបានដោះស្រាយចំនួន២០៨ នៅសល់៣១សំណួរ សំណូមពរ ភាគច្រើនជាបញ្ហាសំណើរសុំផ្លូវ និងការសុំបើកផ្លូវ ហើយកំពុងសហការជាមួយអង្គភាពពាក់ព័ន្ឋដោះស្រាយ។

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម