Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីជំរុញខេត្តស្ទឹងត្រែងជាតំបន់កសិ-ឧស្សាហកម្ម

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បង្ហើបពីការជំរុញយកខេត្តស្ទឹងត្រែងជាតំបន់កសិ-ឧស្សាហកម្ម បន្ទាប់ពីរដ្ឋទើបតែដាក់អនុវត្តន៍«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន» នាពេលថ្មីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ នៅខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បាន​ថ្លែងថា កាលពីថ្ងៃទី១១ ខែមេសា សម្ដេច​បានសម្រេចដក​ការវិនិយោគ​ពីក្រុមហ៊ុន​មួយនៅខេត្តស្ទឹងត្រែងដែលទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជាង៦០០០ហិតា ហើយគ្មានលទ្ធភាពដំណើរការទៅឱ្យក្រុមហ៊ុនថ្មីដើម្បីបន្តការវិនិយោគលើវិស័យកសិកម្ម និងឱ្យបង្កើតរោងចក្រកែច្នៃនៅទីនោះផ្ទាល់តែម្ដង។

សម្ដេចថា៖ «ឥឡូវ(ខេត្តស្ទឹងត្រែង)ល្បីត្រីប៉ាសេអ៉ី ត្រីប៉ាវ៉ា អ៊ីចឹងទៅមុខទៀតអាចជាខេត្តល្បីកសិ-ឧស្សាហកម្មផលិតផលមួយចំនួននៅខេត្តនោះបាទគឺខេត្តស្ទឹងត្រែង»

សម្ដេចធិបតីថារដ្ឋាភិបាលប្រឹងប្រែងធ្វើយ៉ាងណាឱ្យខេត្តដែលនៅឆ្ងាយកាន់តែរួមជិតតាមរយៈការធ្វើដំណើរដោយខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ។

កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ២០២៥-២០២៨ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ២០២៥។ តាមរយៈកម្មវិធីពិសេសនេះ រដ្ឋនឹងផ្ដល់ការលើកទឹកចិត្តដល់វិស័យអាទិភាព៣គឺ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលមានការជួយលើផ្នែកពន្ធដារ ពន្ធគយ ការផ្ដល់កម្ចីការប្រាក់សមរម្យ និងការសម្រួលនីតិវិធីវិនិយោគ កាត់បន្ថយថ្លៃដើមជាដើម៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២០ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២០ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម