Connect with us

ព័ត៌មានជាតិ

ពលរដ្ឋជាង ៧ ម៉ឺននាក់ ចំណេញថវិកាជាង ១ លាន ២ សែនដុល្លារ ពីការដឹកជញ្ជូនដោយរថយន្តក្រុងមិនគិតថ្លៃ នៅឆ្នាំ ២០២៤

បានផុស

នៅ

សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ ឆ្នាំ ២០២៥ នេះ កំណើន​ប្រជាពលរដ្ឋ និង​កម្មករ-កម្មការិនី​រោងចក្រ មក​ទទួល​សេវាកម្ម​ជិះ​រថយន្ត​ក្រុង​ដោយ​មិន​គិត​ថ្លៃ​ទៅ​លេង​ស្រុកកំណើត មាន​កំណើន​ច្រើន​ជាង​បណ្ដា​ឆ្នាំ​មុនៗ ខណៈ​នៅ​ឆ្នាំ ២០២៤ មាន​ប្រមាណ​ជាង ៧ ម៉ឺន​នាក់ ហើយ​ពលរដ្ឋ​បាន​ចំណេញ​ថវិកា​ពី​ការ​ដឹក​ជញ្ជូន​ដោយ​មិន​គិត​ថ្លៃ​នេះ​ប្រមាណ​ជាង ១ លាន ២ សែន​ដុល្លារ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ដែល​លោក និង លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អញ្ជើញ​ជូន​ដំណើរ​ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ឡើង​ជិះ​រថយន្ត​ក្រុង​ដោយ​មិន​គិត​ថ្លៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ មុខ​ឃ្លាំង​សាំង ខណ្ឌ​ឫស្សីកែវ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ១២ ខែ​មេសា ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​ ២០២៥ ​នេះ ប្រជាពលរដ្ឋ​ ក៏ដូចជា​កម្មករ-កម្មការិនី​រោងចក្រ ដែល​ជិះ​រថយន្តក្រុង​ទៅលេង​ស្រុកកំណើត​ជួបជុំ​បងប្អូន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឆ្នាំ​ម្សាញ់ ២០២៥ ​នេះ មាន​កំណើន​កើន​ជាង​ឆ្នាំមុន។ ការ​កើន​ចំនួន​នេះ​គឺ​ដោយសារតែ​​ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿជាក់​លើ​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ហើយ​ម្យ៉ាងទៀត ការ​ធ្វើ​ដំណើរ​ដោយ​រថយន្តក្រុង​នេះ ពួកគាត់​ទទួល​បាន​សុវត្ថិភាព​ល្អ។

លោក ឃួង ស្រេង បាន​បន្ត​ថា ក្រោម​ការ​ដឹកនាំ​របស់ សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ាណែត អ្វី​ដែល​ជា​ការ​លំបាក​របស់​ប្រជាពលរដ្ឋ គឺជា​ការ​លំបាក​របស់​រាជរដ្ឋាភិបាល។ ដូច្នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​តែង​យកចិត្តទុកដាក់​ជាមួយ​​ប្រជាពលរដ្ឋ​។ ជាក់ស្ដែង​ជា​រៀងរាល់​ឆ្នាំ រដ្ឋាភិបាល តែងតែ​បង្កើត​ឲ្យ​មាន​សេវាកម្ម​ នៃ​ការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត ដោយ​មិន​គិត​ថ្លៃ​ នៅ​ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំៗ ​ម្តងៗ ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​ជីវភាព​របស់​ពួកគាត់។ ការងារ​នេះ បើ​មើល​មួយ​ភ្លែត​គិត​ថា​សាមញ្ញ ប៉ុន្តែ​មិនមែន​សាមញ្ញ​ពេក​ទេ រាជរដ្ឋាភិបាល បាន​គិតគូរ​ពី​ជីវភាព​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ សូម្បី​តែមួយ​កាក់​មួយ​សេន​របស់​ប្រជាពលរដ្ឋ​ក៏ដោយ។

លោក ឃួង ស្រេង ក៏បាន​បញ្ជាក់​ដែរ​ថា សម្រាប់​ឆ្នាំ​ ២០២៤​ កន្លង​មក​នេះ ប្រជាពលរដ្ឋ កម្មករ-កម្មការិនី​រោងចក្រ បាន​ទទួល​សេវា​រថយន្តក្រុង​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ​មិន​គិត​ថ្លៃ​ប្រមាណ​ជាង ៧ ម៉ឺន​នាក់ ដែល​រាជរដ្ឋាភិបាល​បាន​កាត់​នូវ​ការ​ចំណាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ​នេះ​ប្រមាណ​ជា​ជាង ១ លាន ២ សែន​ដុល្លារ។

គួរ​បញ្ជាក់​ថា សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ឆ្នាំ​ ២០២៥​ នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្តក្រុង​ចំនួន ៥៩៧ ​គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ ដោយ​មិន​បង់​ប្រាក់ រយៈពេល ០៦ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​១២ ដល់ ថ្ងៃទី ​១៧ ខែមេសា ឆ្នាំ​ ២០២៥ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុម​គ្រួសារ និង​ទៅ​កម្សាន្ត​សប្បាយ សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​តាម​បណ្តា​ខេត្ត​នានា ក្នុង​ឱកាស​អបអរសាទរ ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៤ វិនាទី មុន

ពលរដ្ឋជាង ៧ ម៉ឺននាក់ ចំណេញថវិកាជាង ១ លាន ២ សែនដុល្លារ ពីការដឹកជញ្ជូនដោយរថយន្តក្រុងមិនគិតថ្លៃ នៅឆ្នាំ ២០២៤

ជីវិតកម្សាន្ដ២៣ នាទីutes មុន

ភ្នាក់ងារ Kim Soo Hyun ជាប់ពាក់ព័ន្ធការស៊ើបអង្កេតប៉ូលិស ក្នុងរឿងភាគហ៊ុនសាលាល្បីមួយ

ព័ត៌មានជាតិ៣២ នាទីutes មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានជាតិ៣២ នាទីutes មុន

នាយករដ្ឋមន្ត្រីជំរុញខេត្តស្ទឹងត្រែងជាតំបន់កសិ-ឧស្សាហកម្ម

ព័ត៌មានជាតិ៣៦ នាទីutes មុន

SchneiTec  ប្រមូលទុនចំនួន៥០លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងនៅកម្ពុជា

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា២០ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម២០ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម