ព័ត៌មានជាតិ
សម្ដេចសភាធិបតី៖ សន្តិភាពគឺពិបាកក្នុងការកសាង ហើយរឹតតែពិបាកក្នុងការថែរក្សា
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ (Universal Peace Federation World Summit 2025 ) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ថា «សន្តិភាពគឺពិបាកក្នុងការកសាង ហើយរឹតតែពិបាកក្នុងការថែរក្សា និងធានានិរន្តភាព» ការរក្សាសន្ដិភាពឱ្យស្ថិតស្ថេរយូរអង្វែងត្រូវមានការចូលរួមជជែក ពិភាក្សា និងធានានិរន្តរភាព។

ថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោកនេះកាលពីថ្ងៃទី១១ ខែមេសា សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើងថាបញ្ហាប្រឈមនៃសន្ដិភាព និងសន្តិសុខពិភពលោកបច្ចុប្បន្នកើតចេញពីការខ្វះការជឿទុកចិត្តគ្នា ការកាត់ផ្ដាច់សេដ្ឋកិច្ច ជម្លោះអូសបន្លាយ ការរំខានផ្នែកបច្ចេកវិទ្យា ការរិចរលបរិស្ថាន និងវិបត្តិអាកាសធាតុកាន់តែអាក្រក ដែលទាំងនេះទាមទារឱ្យមានការឆ្លើយតបជាបន្ទាន់ មានការសម្របសម្រួល និងការឆ្លើយតបដោយវិធានចម្រុះ។
សម្ដេចសភាធិបតីបានលើកទឹកចត្តិឱ្យមានការតស៊ូមតិសម្រាប់ពហុភាគីនិយម ដោយផ្អែកលើការជឿទុកចិត្ត និងផ្អែកលើលទ្ធផលដោយផ្អែកលើច្បាប់អន្តរជាតិ និងអភិបាលកិច្ចសកលប្រកបដោយបរិយាបន្ន ដោយវាផ្ទុយទៅនឹងល្បែងដែលគ្មានអ្នកឈ្នះ ដែលផ្តល់អាទិភាពដល់អត្ថប្រយោជន៍ឯកតោភាគី ជាជាងលើសុខុមាលភាពសមូហភាព។

សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក និងបានអះអាងថា “យើងចាំបាច់ត្រូវធ្វើសកម្មភាពឱ្យខ្លាំងជាងការនិយាយ”៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល