ព័ត៌មានជាតិ
ថែកូនក្មេងផង ទារក និងកុមារជាង៤០ នាក់ឆ្លងកូវីដ១៩
គិតត្រឹមថ្ងៃទី ២៥ ខែមីនានេះ មានទារក កុមារីកុមារា ប្រមាណជាង ៤០ នាក់បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីទៅលើទារក និងកុមារចំនួន ១១ នាក់បន្ថែមទៀតត្រឹមតែមួយថ្ងៃចុងក្រោយនេះ ដែលភាគច្រើនស្ថិតនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាចេញផ្សាយរៀងរាល់ថ្ងៃ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងផងដែរថា វីរុសកូវីដ ១៩ កំពុងតែវាយលុកហើយ សូម្បីតែកុមារអាយុ ៦ ឆ្នាំ ក៏វាមិនលើកលែងឱ្យដែរ។
លោកស្រីថ្លែងថា៖ «ពេលនេះជាស្ថានភាពអាសន្នមួយ យើងគ្រប់ៗគ្នាត្រូវតែអនុវត្តវិធានការការពារជាចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ និងដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺនេះឱ្យបានកាន់តែឆាប់រហ័ស តាមដែលអាចធ្វើទៅបាន»។ លោកស្រីបញ្ជាក់ថា ជោគជ័យ ឬបរាជ័យក្នុងការប្រយុទ្ធជាមួយនឹងជំងឺកូវីដ ១៩ អាស្រ័យលើទាំងអស់គ្នា។

គិតរហូតមកដល់ពេលនេះ ករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានកើនឡើងដល់ ១៣៤៨ នាក់ ខណៈអ្នកឆ្លងសរុបមានចំនួន ១៨៧២ និងជាសះស្បើយចំនួន ១០៥៦។
នៅថ្ងៃនេះ អ្នកឆ្លងថ្មីត្រឹមរយៈពេល ២៤ ម៉ោង ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានចំនួន ៥៥ នាក់ ភាគច្រើននៅរាជធានីភ្នំពេញ និងជាសះស្បើយចំនួន ២៣ នាក់។
ករណីរកឃើញវិជ្ជមានកូវីដ១៩ថ្មីថ្ងៃទី ២៥ នេះ លើទារកនិងកុមារួមមាន៖
-ទារកជនជាតិខ្មែរ អាយុ ៩ខែ នៅឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ
-កុមារាជនជជាតិខ្មែរអាយុ១១ ឆ្នាំ នៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-កុមារីជនជាតិខ្មែរ អាយុ ៨ ឆ្នាំ នៅសង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-ទារកជនជាតិខ្មែរអាយុ ១១ ខែ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-កុមារាជនជាតិខ្មែរអាយុ២ឆ្នាំ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-កុមារាជនជាតិខ្មែរអាយុ ១៥ ឆ្នាំ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-កុមារាជនជាតិខ្មែរ អាយុ ២ ឆ្នាំ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-កុមារាជនជាតិខ្មែរ អាយុ ១១ ឆ្នាំ នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-កុមារាជនជាតិខ្មែរអាយុ១២ ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ -រាជធានីភ្នំពេញ
-កុមារាជនជាតិខ្មែរអាយុ១៤ ឆ្នាំ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
-កុមារីជនជាតិខ្មែរអាយុ ១០ ឆ្នាំ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ