ព័ត៌មានជាតិ
នៅពេលនេះ សង្ក្រាន្តវត្តភ្នំ ត្រូវបានរៀបចំរួចរាល់ដើម្បីទទួលទេវតាឆ្នាំថ្មី
គិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ “សង្រ្កាន្តវត្តភ្នំ” ដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី” ជាបុត្រីទី២របស់កបិលមហាព្រហ្ម ត្រូវបានក្រុមការងារជំនាញរដ្ឋបាលរាជធានីភ្នំពេញ ,មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ,មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានរៀបចំរួចស្ទើតែរាល់១០០%ហើយ ដើម្បីទទួលឱ្យ បងប្អូនប្រជាពលរដ្ឋ មកចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងនាថ្ងៃទី១២ នេះថា សង្រ្កាន្តវត្តភ្នំ នៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី” ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំស្ទើតែរាល់១០០%ហើយ ពោលគឺ ការងារធំៗត្រូវបានក្រុមការងារអនុវត្តបញ្ចប់១០០% អ្វី ដែលនៅសេសសល់នោះ គឺការងារកែច្នៃតិចតូចប៉ុណ្ណោះ គ្មានអ្វីជាដុំកំភួនទេ។
សង្ក្រាន្តឆ្នាំថ្មីនេះ មានផ្ទាំងទស្សនីយភាពជាច្រើនប្លែកៗពីគ្នាដែលរួមបញ្ចូលដោយរចនាបថខ្មែរដ៏ស្រស់ស្អាតត្រូវបានរៀបចំរួចរាល់ សម្រាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ឆ្នាំម្សាញ់ ព.ស ២៥៦៩ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីឱ្យបានអធឹកអធមនៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមពីនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំ មុនថ្ងៃចូលឆ្នាំ២ថ្ងៃ ហើយថែម៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំ ឡើងដល់៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ៕
អត្ថបទ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល