Connect with us

ព័ត៌មានជាតិ

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

បានផុស

នៅ

កម្មករ កម្មការិនី ដែលធ្វើដំណើរតាមរថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃ ចេញពីរាជធានីភ្នំពេញមួយចំនួន បានមកដល់ទីរួមខេត្តក្រចេះហេីយ នាវេលាម៉ោង ១២ ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៥។

លោកស្រី គឹម ហ៊ាន រស់នៅខេត្តក្រចេះ ជាអ្នកធ្វើដំណើរតាមរថយន្តក្រុងបានលើកឡើងថា ដោយសារមានរថយន្តក្រុងសាធារណៈដឹកប្រជាពលរដ្ឋឥតគិតថ្លៃ ទើបធ្វើឱ្យអ្នកស្រី​មាន​លទ្ធភាព​អាច​ធ្វើដំណើរមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ​ជា​រៀងរាល់ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី គឹម ហ៊ាន ដែ​លតែ​ងតែ​ជិះរថយន្តក្រុងដោយឥតគិតថ្លៃអស់រយៈពេល ២ ឆ្នាំក្នុង​ឱកាស​ចូលឆ្នាំ​បាន​គូស​បញ្ជាក់ថា ដោយសារការជិៈរថយន្តក្រុងសាធារណៈបានទាំង​មានភាពងាយស្រួល និងជួយកាត់បន្ថយការចំណាយបានច្រើនសម្រាប់គ្រួសារ។

បើតាមស្រ្តីរូបនេះ កាលពីមិនទាន់មានរថយន្តក្រុងសាធារណៈធ្វើ​ដំណើរ​ដោយ​ឥតគិតថ្លៃ អ្នកស្រី​ត្រូវចំណាយលុយមកស្រុកកំណើតម្ដងៗ អស់ប្រហែលជាង ៣០ ម៉ឺនរៀល ពេលខ្លះមិនបានមកលេងស្រុកកំណើតផង ដោយសារតែពុំមានលុយគ្រប់គ្រាន់។

លោក សួន រដ្ឋា បុគ្គលិករដ្ឋាករស្វយ័ត្នដឹកជញ្ជូនសាធារណៈនៃសាលារាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ខេត្តក្រចេះ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៥ មានរថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃចេញពីរាជធានីភ្នំពេញមកកាន់ខេត្តក្រចេះចំនួន ១៨ គ្រឿង និង​នៅថ្ងៃស្អែកនៅមានបន្តដឹកអ្នកដំណើរចេញពីរាជធានីភ្នំពេញមកថែមទៀត។

លោកបានបញ្ជាក់បន្ថែមថា សម្រាប់ ភ្នំពេញ-ក្រចេះ និងក្រចេះ-ភ្នំពេញ មានចំនួន ២៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេលចំនួន ៦ ថ្ងៃ គិតចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ដើម្បីជួយសម្រួល ដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ វិនាទី មុន

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ចិន​ប្រកាស​ផ្តល់​ជំនួយ​តម្លៃ១៣៧​លាន​ដុល្លារ​​ដល់​មី​យ៉ាន់​ម៉ា​​​ដែលរងគ្រោះ​រញ្ជួយដីធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

សេដ្ឋកិច្ច១៥ នាទីutes មុន

កម្ពុជានាំចេញទៅចិនសម្រេចបានទឹកប្រាក់ជិត $៣៥០ លាន នៅត្រីមាសទី១

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

UN៖ មាន​ការ​វាយប្រហាររបស់អ៊ីស្រាអែល ៣៦​លើក​សម្លាប់សុទ្ធតែស្ត្រីនិងកុមារ​​សុទ្ធតែម្តង​​

Sokha Hotels

ព័ត៌មានពេញនិយម