ព័ត៌មានជាតិ
ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)
ភ្នំពេញ ៖ លោកពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុករបសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ.និងលោកស្រី ម៉ុក ប៉ូប៉ុនរិទ្ធជាឪពុកក្មេក ម្ដាយក្មេកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាត្រូវជាឪពុកបង្កើតនិងអ្នកម្ដាយបង្កើតលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អមដំណើរដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី នាយប់ថ្ងៃសៅរ៌៍ទី១២ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញកំសាន្ត ទស្សនា ស្ដង់លក់ទំនិញ កន្លែងលក់ចំណីអាហារនិងទស្សនាសិល្បៈនានា នៅផ្លូវថ្មេីរជេីង(Walk Street) ភ្នំពេញ។

លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅផ្លូវថ្មេីរជេីង(Walk Street) សំបូរចំណីអាហារឆ្ងាញ់ៗណាស់បងប្អូន។

សប្ដាហ៍នេះនិងសប្ដាហ៍ក្រោយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រៀបចំរបាំប្រជាប្រិយនៅផ្លូវថ្មីរជើង (Walk Street) មាត់ទន្លេភ្នំពេញ៥ថ្ងៃ ដោយក្នុងនោះមុនចូលឆ្នាំ២ថ្ងៃនៅថ្ងៃសៅរ៍ទី១២និងថ្ងៃអាទិត្យទី១៣ មេសាហើយក្នុងឱកាសចូលឆ្នាំបន្ថែម៣ថ្ងៃទៀត១៤ដល់១៦មេសាសរុប៥ថ្ងៃ ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំជាបន្តបន្ទាប់ ស្តីពីការរក្សាសន្តិសុខ សុវត្ថិភាពនិងរបៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនា ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ គ.ស ២០២៥។

ផ្អែកតាមការជូនព័ត៌មានពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញបានឱ្យដឹងថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំឱ្យមានទម្រង់សិល្បៈផ្សេងៗគ្នា រយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ឆ្នាំ២០២៥ ដែលជាថ្ងៃបុណ្យ ចូលឆ្នាំថ្មីទាំងនៅសង្គ្រាន្តវត្តភ្នំ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងផ្លូវ ថ្មើរជើង(Walk Street)ដែលរៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំ ពេញ។

ដោយឡែកនៅតាមបណ្តោយផ្លូវថ្មើរជើងនាមាត់ទន្លេ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា ក្នុងនោះថ្ងៃសៅរ៍ ទី១២មេសា មានរបាំបួងសួង,ថ្ងៃអាទិត្យទី១៣មេសា មានល្ខោនខោល របាំកន្តែរ៉ែ,ថ្ងៃទី១៤មេសាមានល្ខោនបាសាក់ យក្ខីនី,ថ្ងៃទី១៥ល្ខោនបាសាក់ និងថ្ងៃទី១៦មេសាការសម្តែងក្បាច់គុណល្បុកតោ។
លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ផ្លូវថ្មើរជើងជាតំបន់ស្ងួត ហាមមិនឱ្យមានការលេងបាញ់ទឹក,ប៉ាតម្សៅជាដើម។តែបងប្អូនអាចទៅលេងនៅសង្គ្រាន្តវត្តភ្នំបាន។
ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យក៏បានអំពាវនាវដល់បងប្អូនអាជីវករលក់ដូរ នៅផ្លូវថ្មើរជើងមិនត្រូវក្រាលកន្ទេលលក់លើស្មៅ លើសួនរួមទាំងអ្នកមកដើរ លេងកំសាន្តក៏មិនត្រូវទិញអាហារមកអង្គុយញាំលើសួនច្បារនោះឡើយ។
ក្នុងនាមអាជ្ញាធរដែនដីលោកស្រីដោ សម្ភស្ស បានអំពាវនាវដល់បងប្អូនអាជីវករ លក់ ដូរ ក៏ដូចបងប្អូនអ្នកធ្វើដំណើរទៅលេងកំសាននៅផ្លូវថ្មើរជើងសូមចូលរូមសម្អាត អនាម័យ បរិស្ថានដោយរក្សាបានភាពស្អាតសក្ត័សមជាកន្លែងដើរលេងកំសាន្ត នឹងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។
ពេលនេះផ្លូវថ្មើរជើងទទួលបានការចាប់អារម្មណ៏ជាខ្លាំងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានផ្លូវថ្មើរជើង តភ្ជាប់ពីសង្គ្រានវត្តភ្នំដែលជាការពង្រីកកន្លែងកំសាន្តសប្បាយកាន់តែច្រើនក្នុងរាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន


















-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល