ព័ត៌មានជាតិ
ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ
ពងទាចំនួន១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្ដិការណ៍សង្រ្កាន្តស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបរិភោគដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃពេញ។

លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៣ ខែមេសា នេះថា ព្រឹត្តិការណ៍សង្រ្កាន្តស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅឆ្នាំនេះ កំពុងតែមានអ្វីដែលប្លែក និងអាចចាត់ទុកថាខុសប្លែកខ្លាំងពីឆ្នាំមុនៗ ចំពោះអ្នកដែលអញ្ជើញមកចូលរួមទស្សនាកម្សាន្ត ដោយរដ្ឋបាលស្រុក បានរៀបចំចម្អិនពងទា សម្រាប់ឱ្យសាធារណជនទាំងអស់ បានបរិភោគដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃពេញ។

លោកអភិបាលស្រុក បានឱ្យដឹងទៀតដែរថា មូលហេតុ ដែលរដ្ឋបាលស្រុកខ្សាច់កណ្ដាល រៀបចំឱ្យមានកម្មវិធីនេះឡើង គឺដើម្បីអបអរសារទរនៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ១៤-១៦ ខែមេសា ស្អែកនេះ។

ជាងនេះទៅទៀត រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក៏ចង់ឆ្លៀតឱកាសសម្រាប់ការតាំងបង្ហាញផលិតផលដែលមានក្នុងស្រុកខ្សាច់កណ្ដាល ពិសេសគឺពងទារបស់ប្រជាកសិករដែលស្ថិតនៅឃុំសន្លុង ដើម្បីធ្វើយ៉ាងណាឱ្យសាធារណជនបានស្គាល់ និងជួយគាំទ្រផលិតផលរបស់កសិករ តាមរយៈ«ភូមិមួយផលិតផលមួយ»។


លោក ចេង ឌីណា ក្នុងនាមជា អភិបាលនៃគណអភិបាលស្រុកខ្សាច់កណ្ដាល ដាក់ក្ដីរំពឹងខ្ពស់ថា ឆ្នាំនេះព្រឹត្ដិការណ៍សង្រ្កាន្តក្នុងស្រុកខ្សាច់កណ្ដាល នឹងទទួលបានចំនួនភ្ញៀវចូលរួមទស្សនាកម្សាន្ត និងចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ជាមួយនឹងកម្មវិធីជាច្រើនទៀត ដែលដាក់ចេញដាក់រដ្ឋបាលស្រុកខ្សាច់កណ្ដាលផងដែរ៕
អត្ថបទ ៖ សួស សិត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល