Connect with us

ព័ត៌មានជាតិ

ឱកាសចូលឆ្នាំ៖ អភិបាលខេត្តកណ្ដាលឱ្យកម្លាំងយកចិត្តទុកដាក់ជួយបញ្ចៀសការកកស្ទះចរាចរណ៍

បានផុស

នៅ

ខណៈប្រជាពលរដ្ឋសម្រុកទៅស្រុកកំណើត ក្នុងឱកាសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អភិបាលខេត្តកណ្ដាល លោក គួច ចំរើន បានណែនាំដល់កងកម្លាំងបង្កើនការយកចិត្តទុកដាក់ក្នុងការជួយសម្រួលនូវលំហូរចរាចរណ៍របស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាបញ្ជៀសនូវការកកស្ទះចរាចរណ៍ ក៏ដូចជាការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់អភិបាលខេត្តបែបនេះ នៅក្នុងពិធីសំណេះសំណាល និងត្រួតពិនិត្យកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅស្នងការនគរបាលខេត្តកណ្ដាល។ លោក គួច ចំរើន បានលើកឡើងថា នៅពេលប្រជាពលរដ្ឋធ្វើការ កងកម្លាំងក៏ធ្វើការដែរ តែនៅពេលមានថ្ងៃឈប់សម្រាក ឬពិធីបុណ្យធំៗ ប្រជាពលរដ្ឋឈប់សម្រាក តែសម្រាប់កងកម្លាំងកាន់តែធ្វើការទ្វេដង។

ក្នុងន័យនេះ លោកអភិបាលខេត្ត ថា ខេត្តកណ្ដាល ដែលជាភូមិសាស្ត្រឆ្លងកាត់ដោយតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា ដែលជាចរន្តនៃការចាកចេញរបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រុកទៅស្រុកកំណើតយ៉ាងច្រើនកុះករ។ ដូច្នេះ កងកម្លាំង ត្រូវត្រៀមខ្លួនក្នុងការសម្រួលនូវលំហូរចរាចរណ៍របស់ប្រជាពលរដ្ឋ ក្នុងឱកាសដែលពួកគាត់អញ្ជើញទៅស្រុកកំណើតដោយសុវត្ថិភាព ព្រមទាំងសម្រួលបញ្ជៀសការកកស្ទះចរាចរណ៍ផងដែរ។

លោក គួច ចំរើន បានថ្លែងកោតសរសើរដល់កម្លាំងនគរបាលខេត្តកណ្ដាល ដែលបានខិតខំបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការបង្ការ ការពារ និងទប់ស្កាត់រាល់បទល្មើសនានាកើតមាននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព ស្ថេរភាព និងរបៀបរៀបរយនៅទូទាំងខេត្តកណ្ដាលនាពេលកន្លងមក។

ដោយរដ្ឋបាលខេត្តកណ្ដាល បានរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល រយៈពេលបីថ្ងៃ ដែលក្នុងនោះមានការលេងនូវល្បែងប្រជាប្រិយ ការប្រគំតន្ត្រី ការបាញ់ទឹក និងកម្មវិធីកម្សាន្តសប្បាយនានាជាច្រើន លោកអភិបាលខេត្ត បញ្ជាក់ថា ប្រជាពលរដ្ឋនឹងមកលេងកាន់តែច្រើន ភារកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាព របស់អាជ្ញាធរ និងកងកម្លាំងក៏កាន់តែច្រើនផងដែរ។ ដូច្នេះ កងកម្លាំងទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់តាមការណែនាំ និងដឹកនាំតាមបញ្ជាការគ្រប់ជាន់ថ្នាក់ បំពេញភារកិច្ចរបស់ខ្លួនឱ្យទទួលបាននូវលទ្ធផលល្អ ឱ្យប្រជាពលរដ្ឋដែលមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល បានសប្បាយរីករាយនៅក្នុងឱកាសឆ្នាំថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ វិនាទី មុន

ឱកាសចូលឆ្នាំ៖ អភិបាលខេត្តកណ្ដាលឱ្យកម្លាំងយកចិត្តទុកដាក់ជួយបញ្ចៀសការកកស្ទះចរាចរណ៍

ព័ត៌មានជាតិ៤២ នាទីutes មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃចូលឆ្នាំ៖ ទណ្ឌិតចំនួន ៣៤២នាក់ ត្រូវបានបន្ធូរបន្ថយទោស

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស សុខា បញ្ជាក់ពីឆន្ទៈសម្ដេចធិបតី ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋសប្បាយគ្រប់កន្លែងក្នុងថ្ងៃចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម