ព័ត៌មានជាតិ
ផ្ទាំងទស្សនីយភាពជាច្រើន ត្រៀមបង្ហាញនៅអង្គរសង្ក្រាន្ត
គិតត្រឹមថ្ងៃទី ១៣ ខែមេសានេះ នៅទីតាំង “ភូមិខ្ញុំ” ស្ថិតនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត បានត្រៀមខ្លួនរួចជាស្រេច ដោយមានការតុបតែងរចនាបថខ្មែរយ៉ាងស្រស់ស្អាត ដើម្បីទទួលស្វាគមន៍ពុកម៉ែ បងប្អូន អញ្ជើញមកទស្សនា។
សកម្មភាពជាច្រើន ដូចជាទស្សនីយភាព ល្បែងប្រជាប្រិយ ការប្រកួតអុកចត្រង្គ និងសកម្មភាពនានា ដែលឆ្លុះបញ្ចាំងពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរនឹងត្រូវបានលើកយកមកបង្ហាញនៅក្នុងទីតាំងភូមិខ្ញុំ ស្ថិតនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា នៅលើទឹកដីអង្គរ នាខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំ និងទាក់ទាញទេសចរជាតិ-អន្តរជាតិច្រើនបំផុត។

អនុប្រធានក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សុខន តារាពី បានបង្ហើបឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងផ្តល់ភាពភ្ញាក់ផ្អើល កាន់តែអស្ចារ្យ ដោយនឹងមានការសម្តែងទស្សនីភាពមហោស្រពបុរាណខ្នាតធំ។


លោកថា ព្រឹត្តិការណ៍នេះ នឹងមានការលេងល្បែងប្រជាប្រិយខ្មែររហូតទៅដល់ជា ២០ ប្រភេទ ហើយល្បែងប្រជាប្រិយខ្លះយើងប្រហែលមិនធ្លាប់ឃើញ ឬមិនធ្លាប់លេង ប៉ុន្តែនៅអង្គរសង្ក្រាន្តយើងនឹងយកល្បែងទាំងនោះនាំឱ្យបងប្អូងលេង ហើយត្រូវតាមក្បួនខ្នាតដូនតាយើង ។ លោកបន្តថា៖«ព្រោះល្បែងប្រជាប្រិយខ្លះ យើងយកចេញពីចម្លាក់តាមប្រាសាទ និងមានការស្រាវជ្រាវតាមតំបន់តាមមូលដ្ឋាន»៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល