Connect with us

ព័ត៌មានជាតិ

អាវុធហត្ថខេត្តតាកែវ ប្រជុំអនុវត្តផែនការការពារសន្តិសុខ និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងថ្ងៃចូលឆ្នាំ

បានផុស

នៅ

ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានប្រជុំកងកម្លាំង និងចុះត្រួតពិនិត្យជាក់ស្តែង ទាំងកម្លាំង មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ ដែលត្រៀមអនុវត្តផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍តាកែវសង្ក្រាន្តឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត (នៅដីថ្មី កងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ)។

នៅចំពោះមុខកងកម្លាំងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការអាវុធហត្ថខេត្តតាកែវ បានផ្តាំផ្ញើការសួរសុខទុក្ខពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី សេង មហា បានបញ្ជាឲ្យកងកម្លាំងទាំងអស់ត្រូវត្រៀមចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អបំផុតនៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខាងមុខ ហើយទប់ស្កាត់ និងការប្រព្រឹត្តបទល្មើសផ្សេងៗនៅតាមមូលដ្ឋាន ជាពិសេសសកម្មភាពលួច ឆក់ និងហិង្សាជាដើម៕ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

កីឡា២១ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ២១ ម៉ោង មុន

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម