Connect with us

ព័ត៌មានជាតិ

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

បានផុស

នៅ

តើសិរីបីប្រការនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីសំដៅលើអ្វីទៅ?

សិរីបីប្រការនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីសំដៅលើ ១ សិរីសួស្តីពេលព្រឹក ដែលន័យត្រង់ ស្ថិតនៅត្រង់មុខ ព្រោះមនុស្សតែងលុបលាងមុខ ។ ន័យធៀប ស្ថិតនៅត្រង់មាត់ គឺសំដៅលើពាក្យសំដីល្អ (មិនកុហក មិនញុះញង់ មិននិយាយពាក្យអាក្រក់ និងមិននិយាយពាក្យរោយរាយឥតប្រយោជន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ សិរីសួស្តីពេលថ្ងៃត្រង់ ក្នុងន័យត្រង់ ស្ថិតនៅត្រង់ទ្រូង ព្រោះមនុស្សតែងលាងទ្រូង ឬងូតទឹក។  ក្នុងន័យធៀបវិញ ស្ថិតនៅត្រង់ចិត្ត សំដៅលើការគិតល្អ (មិនសំឡឹងចង់បានទ្រព្យគេ មិនព្យាបាទគេ និងមានសម្មាទិដ្ឋិ)។

ចំណែកទី ៣ សិរីសួស្តីពេលព្រលប់ ក្នុងន័យត្រង់ ស្ថិតនៅត្រង់ជើង ព្រោះមនុស្សតែងលាងជើង។ ចំណែក ន័យធៀប ស្ថិតនៅត្រង់កាយ គឺសំដៅដល់ការធ្វើល្អតាមផ្លូវកាយ (មិនសម្លាប់ មិនលួច និងមិនប្រព្រឹត្តខុសក្នុងកាម)។

ជុំវិញសិរីបីប្រការនេះដែរ លោក ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអតីតព្រះសង្ឃ បានលើកឡើងថា ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍នៅពេលចូលឆ្នាំខ្មែរនេះ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់ ចង់ឱ្យកុលបុត្រទាំងឡាយរៀនគិត រៀនពិចារណា រកឱ្យឃើញសិរីពិតប្រាកដ កុំឱ្យចេះតែជឿផ្តេសផ្តាស។​

លោកមានប្រសាសន៍ថា៖«សរុបមក​ គឺគាត់ចង់បង្រៀនអំពីកម្មបថ១០​ ដោយមានរឿងជាឧទាហរណ៍។ សិរីទាំងបី សុទ្ធតែកើតអំពីអំពើរបស់ខ្លួន មិនមែនព្រោះការឱ្យពរអំពីនរណាម្នាក់ឡើយ។ បើខ្មែរស្គាល់អំពីប្រភពនៃការសាងសិរីដោយខ្លួនឯង ប្រាកដជាសម្បូរមនុស្សល្អនៅក្នុងសង្គម»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥០ វិនាទី មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ៣៦ នាទីutes មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៥៧ នាទីutes មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ខាន់ ជេមស៌
ជីវិតកម្សាន្ដ២ ម៉ោង មុន

ខាន់ ជេមស៌ ទម្លាក់កន្ទ្រឹមឆ្នាំថ្មីប៉ុន្មានបទ ទាញបានចំណាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ

Sokha Hotels

ព័ត៌មានពេញនិយម