ព័ត៌មានជាតិ
លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ
នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ លោកបណ្ឌិត សោម រតនា ប្រធានក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ បានដឹកនាំក្រុមការងាររៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ និងបើកមជ្ឈមណ្ឌលព័ត៌មានជាផ្លូវការ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។

ពិធីនេះមានការចូលរួមពីសំណាក់អនុប្រធាន និងសមាជិកសមាជិកាក្រុមការងារ និងយុវជនស្ម័គ្រចិត្តក្រុមការងារទំនាក់ទំនងសាធារណៈប្រមាណ៦០នាក់។ ពិធីនេះធ្វើឡើងក្នុងបំណងបួងសួងម្ចាស់ទឹកម្ចាស់ដី ទសបារមី ដើម្បីសុំសេចក្តីសុខ និងជោគជ័យសម្រាប់ការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏ដូចជាព្រឹត្តិការណ៍អង្គរសង្រ្កាន្តទាំងមូល។

សូមជម្រាបថា មជ្ឈមណ្ឌលព័ត៌មាន ជាកន្លែងក្រុមការងារទំនាក់ទំនងសាធារណៈអនុវត្តការងារបច្ចេកទេស និងការងារផ្សព្វផ្សាយ ជាពិសេសនោះជាទីតាំងសម្រាប់អ្នកសារព័ត៌មានមកទទួលកាត សាកសួរព័ត៌មាន និងជាទីតាំងដែលពួកគាត់អាចផលិតមាតិកា។
ឆ្នាំនេះ ជាឆ្នាំទី១២ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលគឺជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើន ដូចជា ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត៕ គឿនវេត


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល