Connect with us

ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថជាង២០០នាក់ បានត្រៀមសម្រាប់កិច្ចការពារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី

បានផុស

នៅ

កងរាជអាវុធហត្ថខេត្តខេត្តកណ្ដាល ត្រៀមកម្លាំងជាង២០០នាក់ ដើម្បីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តកណ្ដាល ឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំង នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាកងរាជអាវុធហត្ថខេត្តកណ្ដាល បានឱ្យដឹងថា អាវុធហត្ថខេត្តខេត្តកណ្ដាល បានត្រៀមទាំងកម្លាំង និងមធ្យោបាយ គ្រឿងបំពាក់ សម្ភារៈបរិក្ខា ដើម្បីអន្តរាគមន៍ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមដងផ្លូវជូនឥស្សរជនជាន់ខ្ពស់ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តសប្បាយនៅតាមទីវត្តអារាម និងរម្មណីយដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ការត្រៀមនេះ គឺអនុតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តកណ្ដាល ធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយបានដាក់ពង្រាយកម្លាំងតាមទីសាធារណៈ តាមតំបន់ទេសចរណ៍ រមណីយដ្ឋាន តាមក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីការពារប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានទាន់ពេលវេលា។

លោកមេបញ្ជាការ បានស្នើឱ្យប្រជាពលរដ្ឋសហការជាមួយកងកម្លាំង និងរាយការណ៍ឱ្យបានទាន់ពេលវេលា ប្រសិនបើប្រទះឃើញ ឬជួបនូវឧបទ្ទវហេតុណាមួយជាយថាហេតុ ដើម្បីឱ្យកម្លាំងសមត្ថកិច្ចជួយសង្រ្គោះបានទាន់ពេលវេលាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ វិនាទី មុន

កម្លាំងអាវុធហត្ថជាង២០០នាក់ បានត្រៀមសម្រាប់កិច្ចការពារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ថៃ៖ ព្រលានយន្តហោះដុនមឿង រំពឹងទទួលភ្ញៀវ ១០០ ០០០ នាក់/ថ្ងៃ អំឡុងសង្រ្កាន្ត

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ប្រារព្ធពិធីរំឭកខួបវប្បធម៌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

កីឡា២៤ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម