ព័ត៌មានជាតិ
ដើមចំប៉ាអាយុជាង ៤០ ឆ្នាំ មានតម្លៃជាប្រវត្តិសាស្រ្ត ត្រូវបានអាជ្ញាធរខេត្តក្រចេះក្រុមពាលីសុំសេចក្តីសុខ
ដើមចំប៉ាមួយដើម ដែលមានអាយុកាលជាង ៤០ ឆ្នាំ មានទីតាំងស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ត្រូវបានរដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងរដ្ឋបាលស្រុកស្នួល ជ្រើសយករៀបចំធ្វើពិធីក្រុងពាលីសុំសេចក្តីសុខសេចក្តីចម្រើន និងបើកជាផ្លូវការនូវសង្ក្រាន្តឆ្នាំថ្មី នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។
ដើមចំប៉ាមួយដើមនេះមានប្រវត្តិជាមួយការបង្កើតឡើងនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដោយសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន រួមទាំងសមមិត្តដទៃទៀត ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ដែលគោលបំណងគឺដើម្បីរួមកម្លាំងគ្នាផ្តួលរំលំរបបខ្មែរក្រហម។

គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ ដើមចំប៉ានេះមានអាយុកាល ៤៧ ឆ្នាំហើយ។ បច្ចុប្បន្ន ទីតាំងខាងលើនេះ មានឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»។



ដើម្បីរម្លឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រនេះ វិមានរម្លឹកអនុស្សាវរីយ៍ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានសាងសង់ឡើងយ៉ាងធំស្កឹមស្កៃក្រោមតម្លៃជិត ៤លានដុល្លារ និងត្រូវបើកសម្ពោធកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ពញាចក្រី ហេង សំរិន ប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?