Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋា​ភិ​បាល​ទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ព្រះនាម «គោរាគៈទេវី»

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលប្រារព្ធពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ព្រះនាម «គោរាគៈទេវី» ដែលបានប្រារព្ធធ្វើឡើងនៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប ថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនោះដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី អភិបាលនៃគណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ និងក្រុមការងារ សសយក យ៉ាងច្រើនកុះករ។

បើតាមក្បួនច្បាប់សៀវភៅ «មហាសង្រ្កាន្ត» ថ្ងៃចន្ទ ទី១៤ ខែមេសា ឆ្នាំ២០២៥  ទេវតាឆ្នាំរោង នឹងត្រូវប្ដូរវេនថ្មីដោយទេពធីតាឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម។ ព្រះនាង គោរាគៈទេវី ទេពធីតាឆ្នាំថ្មី ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (សត្វខ្លា) ជាយានជំនិះ។

ទេពធីតាឆ្នាំថ្មីនេះទ្រង់នឹងយាងចុះមកកាន់ជម្ពូទ្វីប នាំអស់ទេវបុត្រទេពធីតា១សែនកោដ្ឋអង្គមកជាមួយនៅថ្ងៃចន្ទ ទី១៤ ខែមេសា វេលាម៉ោង ០៤:៤៨ នាទីទៀបភ្លឺ។ ចំណែកឯគ្រឿងអភរណៈទ្រង់សាយ ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និងប្រេងល្ងជាដើម។ ចំពោះការរៀបចំគ្រឿងរណ្តាប់តាមទំនៀមពីបុរាណរៀងមក គេត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់ តាំងគ្រឿងពលិការផ្សេងៗ។

សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ គឺមានរយៈពេល៣ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥។ ថ្ងៃទី១ជាថ្ងៃចូលឆ្នាំ ហៅវារៈមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃវារៈវ័នបត និងថ្ងៃទី៣ ជាវារៈឡើងស័ក ចូលជាឆ្នាំម្សាញ់ សប្តស័ក មហាសករាជ ១៩៤៧ ចុល្លសករាជ ១៣៨៧ ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សម្តេច ម៉ែន សំអន
ព័ត៌មានជាតិ២១ វិនាទី មុន

សម្តេច ម៉ែន សំអន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋា​ភិ​បាល​ទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ព្រះនាម «គោរាគៈទេវី»

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​ទោះបី​ថ្ងៃឈប់សម្រាក ប្រតិបត្តិការ​ស្វែង​រក​អ្នក​បាត់ខ្លួន​​​កំពុងបន្ត​ និង​គ្រោងបញ្ចប់ថ្ងៃ​១៦មេសា​​

ព័ត៌មានជាតិ១ ម៉ោង មុន

ដើមចំប៉ាអាយុជាង ៤០ ឆ្នាំ មានតម្លៃ​ជា​ប្រវត្តិសាស្រ្ត ត្រូវបានអាជ្ញាធរខេត្តក្រចេះក្រុមពាលី​សុំ​សេចក្តីសុខ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

អគ្គិភ័យ
សន្តិសុខសង្គម៣ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម៣ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

Sokha Hotels

ព័ត៌មានពេញនិយម