Connect with us

ព័ត៌មានជាតិ

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

បានផុស

នៅ

ព្រឹត្តិកាណ៍សង្ក្រាន្តឆ្នាំថ្មី លើទឹកដីប្រវត្តិសាស្ត្រ នៅវិមានរណសិរ្ស២ធ្នូ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល យុវជន យុវនារី បានចូលរួមលេងកំសាន្តយ៉ាងច្រើនកុះករ ដែលពុំធ្លាប់មានពីមុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាការៀបចំសង្ក្រាន្ត តំណាងលោកអភិបាលខេត្ត និងលោលជំទាវ បានដឹកនាំក្រុមការងារ និងយុវជនយុវនារី លេងល្បែងប្រជាប្រិយ និងរាំងលេងកំសាននៅក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី។

ក្រុមការងារនៃសង្ក្រាន្ត២ធ្នូ បានលើកយកល្បែងប្រជាប្រិយមួយចំនួនមកលេង មានដូចជា៖ វាយក្អម លាក់កន្សែង ទាញព្រ័ត្រ និងបោះអង្គុញ ជាដើម។

កម្មវិធីសង្ក្រាន្តឆ្នាំថ្មីនេះ ដំណើរការប្រព្រឹត្តទៅមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ មេសា ឆ្នាំ២០២៥ ដោយនាពេលរាត្រី ក៏មានការប្រគុំតន្រ្តី​ ដោយមានការចូលរួមពីកំពូលតារាល្បីប្រចាំនៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធការងារការពារសន្តិសុខសណ្តាប់ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្នូល បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ដាក់ពង្រាយការពារនៅតាមគោលដៅនីមួយៗផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម