Connect with us

ព័ត៌មានជាតិ

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

បានផុស

នៅ

ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រសួងការងារបានចាត់តាំងមន្ត្រីប្រចាំការ ត្រៀមសម្របសម្រួលដោះស្រាយ ចំពោះករណីដែលអាចកើតឡើងផ្សេងៗក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាថា ប្រជាពលរដ្ឋនឹងទទួលបានការអន្តរាគមន៍ភ្លាមៗនៅពេលដែលមានបញ្ហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកឃ្លាំមើលសង្គម និងនយោបាយបានមើលឃើញថាកម្មករកម្មការិនីរបស់យើងមានភាពកក់ក្តៅ និងសប្បាយចិត្តព្រោះក្រសួងការងារយកចិត្តទុកដាក់ដល់ពួកគាត់ដោយបានរៀបចំឱ្យមានមន្ត្រីប្រចាំការដោះស្រាយបញ្ហាដល់ពួកគាត់បើទោះបីជានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រជាពលរដ្ឋទូទាំងប្រទេសបានឈប់សម្រាកដ៏ដោយ។

លោកថា «បងប្អូនកម្មករកាន់តែមានភាពកក់ក្តៅបន្ថែមទៀតក្រោមការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈការផ្តល់សេវាសាធារណៈជូនពួកគាត់ ក៏ដូចជាមានមន្ត្រីជំនាញប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ទោះបីជានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រជាពលរដ្ឋទូទាំងប្រទេសបានឈប់សម្រាកបានជួបជុំក្រុមគ្រួសារលេងសប្បាយនូវល្បែងប្រជាប្រិយតាមទីអារាមក៏ដូចជាទីប្រជុំជននានា»។

លោកបន្តរំលេចថា៖ «ដូច្នេះប្រសិនជាបងប្អូនមានបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បងប្អូនអាចទៅរកការអន្តរាគមន៍ពីក្រសួងការងារដូចថ្ងៃធ្វើការតាមធម្មតា»។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏សូមជូនពរបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារជាពិសេស ទៅលេងកម្សាន្តនៅតាមបណ្តាខេត្ត និងរមណីយដ្ឋាននានា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ វិនាទី មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ៣៨ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម