Connect with us

ព័ត៌មានជាតិ

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

បានផុស

នៅ

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ៤៨ម៉ឺននាក់ បានសម្រុកទៅលេងបាញ់ទឹក លាបម្សៅ នៅតំបន់ត្រជាក់ចិត្ត«សង្ក្រាន្ដវត្តភ្នំ២០២៥» នារមណីយដ្ឋានប្រវត្តិសាស្ត្រ វត្តភ្នំ ក្នុងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្រោមការការពារសន្តិសុខ និងសណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធររាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយការងរដ្ឋល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ៤៨ម៉ឺននាក់នេះ ក្នុងនោះ នៅវត្តភ្នំប្រមាណ៤៣ម៉ឺននាក់ ហើយនៅផ្លូវថ្មើរជើង(Walk Street)ចំនួន៥ម៉ឺននាក់។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដោយចាប់ផ្តើមប្រកាសបើកជាផ្លូវការនាថ្ងៃទី១៤ និងបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីនៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ។

«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» មានរៀបចំកម្មវិធីសាសនា និងកម្មវិធីជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋលេងកម្សាន្ដសប្បាយរីករាយអបអរសាទរទទួលអំណរសាទរឆ្នាំថ្មី។ នៅរសៀលថ្ងៃ១៤ ខែមេសា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីបានចូលរួមលេងកម្សាន្ត«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ គួរបញ្ជាក់ថា ២ថ្ងៃមុនបើកដំណើរការ«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» នៅថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋប្រមាណ៦០ម៉ឺននាក់ បាននាំគ្នាសម្រុកទៅលេងបាញ់ទឹក លាបម្សៅ នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street)៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ វិនាទី មុន

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីខ្សែជីវិតដែលសម្តេចបានជួបកាលពីអំឡុងខែមេសា ជាង៥០ឆ្នាំមុន

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

Sokha Hotels

ព័ត៌មានពេញនិយម