ព័ត៌មានជាតិ
ព្រះវិហារសង្ក្រាន្តទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាច្រើន
«ព្រះវិហារសង្ក្រាន្ត» បានរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តព្រះវិហារ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទទួលបានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនមកពីគ្រប់ទិសទី មកលេងកម្សាន្តនៅថ្ងៃទី១៤ ទី១៥ ខែមេសា ឆ្នាំ២០២៥។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមានវត្តមានក្នុងពិធីនេះ បានចូលរួមលេងកម្សាន្តនូវល្បែងប្រជាប្រិយនានាជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ និងបានទស្សនានូវល្បែងកម្សាន្តប្លែកៗជាច្រើន ក៏ដូចជាការតាំងលក់ផលិតផលជាដើម។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស២៥៦៩ គ.ស២០២៥នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំព្រឹត្តការណ៍ «ព្រះវិហារសង្ក្រាន្ត» នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ -១៦ ខែមេសា ឆ្នាំ២០២៥ ដោយបានរៀបចំព្រឹត្តិការណ៍សប្បាយប្លែកៗជាច្រើន ដូចជា ការរៀបចំតំបន់ត្រជាក់ ដែលមានការដាក់រថយន្តបាញ់ទឹក និងម៉ាសុីនបាញ់ពពុះសាប៊ូ ការប្រគំតន្រ្តី ការលេងល្បែងប្រជាប្រិយខ្មែរ ការបាញ់កាំជ្រូច និងព្រឹត្តិការណ៍សប្បាយៗជាច្រើនទៀតផងដែរ៕


ដោយ៖ជុន កុសល

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម