Connect with us

ព័ត៌មានជាតិ

ផ្សោត៩ក្បាលទៀតប្រទះឃើញនៅកោះរ៉ុង ខេត្តព្រះសីហនុ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋបានប្រទះឃើញត្រីផ្សោតសមុទ្រចំនួន០៩ក្បាល ដែលបានបណ្តែតខ្លួននៅលើឆ្នេរព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិ AKP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលស្តីទីក្រុងកោះរ៉ុងលោក រាជ សុវណ្ណ បានឱ្យដឹងថា មានត្រីផ្សោតចំនួន០៩ក្បាលនេះ ក្នុង១ក្បាលមានប្រវែងជាង២ម៉ែត្រ បានលេចចេញដោយកម្រនៅដែនសមុទ្រខេត្តព្រះសីហនុ និងបានលេងជាមួយប្រជាពលរដ្ឋទៀតផង។ បច្ចុប្បន្ននេះ មន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរក្រុងកោះរ៉ុង កំពុងធ្វើការតាមដាន និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទចូលរួមថែរក្សា និងចូលរួមអភិរក្សត្រីផ្សោតសមុទ្រដ៏កម្រនេះ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ក្រុងកោះរ៉ុងផងដែរ។

ទន្ទឹមនោះ មន្ត្រីបច្ចេកទេសក៏បានធ្វើការទាក់ទងទៅអ្នកអភិរក្សសត្វសមុទ្រផងដែរ ដើម្បីធ្វើយ៉ាងណានាំយកត្រីទាំងនេះទៅកាន់ទឹកជ្រៅវិញ។ លោកអភិបាលក្រុងស្តីទីក៏បានបញ្ជាក់បន្ថែមថា មកដល់ថ្ងៃត្រង់នេះ ត្រីផ្សោតទាំងនេះហាក់បីដូចជាខ្លាចមនុស្សចូលទៅលេងជាមួយពួកវា មិនដូចពេលព្រឹកប្រជាពលរដ្ឋបានទៅប៉ះលេងជាមួយវាបាន។

គួរឱ្យដឹងដែរថាកាលពី៣ថ្ងៃមុនពោលគឺពីព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ពលរដ្ឋបានប្រទះឃើញសត្វផ្សោតចំនួន ៥ក្បាលមកហែលក្បែរឆ្នេរសមុទ្រ ស្ថិតក្នុងភូមិកែបថ្មី ក្រុងបូកគោ ខេត្តកំពត។ បើតាមមន្ត្រីជំនាញ សត្វផ្សោតនេះគឺជាផ្សោតប្រភេទថ្មីដែលពុំធ្លាប់មាននៅក្នុងដែនសមុទ្រកម្ពុជា ហើយបើតាមការស្រាវជ្រាវសត្វផ្សោតប្រភេទនេះគឺភាគច្រើនរស់នៅតំបន់សមុទ្រនៃប្រទេសម៉ាឡេស៊ី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម