Connect with us

ព័ត៌មានជាតិ

ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរជាង៧១ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំ៣ថ្ងៃ

បានផុស

នៅ

ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៧១៦,០៥៥នាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានការកើនឡើងចំនួន ៣៦.៤១%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អឿន រិទ្ធ ប្រធានមន្ទីរមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា រដ្ឋបាលខេត្តបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តត្បូងឃ្មុំ
មានលេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ លាក់កន្សែង, វាយក្អម, បោះអង្គញ់, លោតបាវ, តំបន់ត្រជាក់ ជាដើម។ ការប្រគុំតន្រ្តីរាំលេងកម្សាន្ត និងកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត។ រៀបចំការប្រគុំតន្រ្តីសម័យ និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រី។ រដ្ឋបាលខេត្តរៀបចំ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់មានសភាពល្អប្រសើរ។

ក្នុងនោះផងដែរមន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៦ សណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩។ បានសហការជាមួយរដ្ឋបាលខេត្ត មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាមទំនៀមទម្លាប់ប្រពៃណី។ ចូលរួមទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ចូលរួមផ្សព្វផ្សាយឱ្យបានសកម្មនូវយុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។ បានផ្សព្វផ្សាយដល់អាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ រាល់តម្លៃសេវាស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដោយដាក់ភាសាខ្មែរនៅខាងលើ និងភាសាបរទេសនៅខាងក្រោម ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន។ បានជួយណែនាំឱ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឱ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម