ព័ត៌មានជាតិ
ចូលឆ្នាំបីថ្ងៃ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត ២លាននាក់
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសរុបរបាយការណ៍ និងរាយការណ៍ស្ដីពីការចូលរួមកម្សាន្តសប្បាយក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីរយៈពេល ៣ថ្ងៃកន្លងទៅនេះដោយគិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលតួលេខមានការកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

របាយការណ៍ស្តីពីស្ថិតិភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដែលបានមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម និងទីតាំងសង្ក្រាន្តបាត់ដំបងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បើធ្វើការបូកសរុបរបស់មន្ទីរទេសចរខេត្តបានអះអាងថា :
១. ស្ថិតិភ្ញៀវទេសចរ ភ្ញៀវទេសចរសរុប ១,៧៤១,៧៩៥ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១,៧៣៨,៩០៦ នាក់ ភ្ញៀវទេសចរអន្តរជាតិ ២,៨៨៩ នាក់។

នៅក្នុងចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តក្នុងខេត្តបាត់ដំបង គឺមានការកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ គឺភ្ញៀវជាតិមានចំនួន ១,៧៣៨,៩០៦ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៨៨៩ នាក់។

មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់បន្ថែមថា ភ្ញៀវទេសចរដែលមកពីតំបន់ផ្សេងៗចូលមកក្នុងខេត្តបាត់ដំបងនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ គឺមានសន្ទុះកើនឡើងដោយសារកត្តា ការអភិវឌ្ឍន៍ផ្លូវថ្នល់ងាយស្រួលក្នុងការធ្វើដំណើរ មានសន្តិសុខល្អ សុវត្ថិភាព អំណោយផលពីធម្មជាតិ អាកាសធាតុ និងមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តធំៗនៅក្នុងក្រុងបាត់ដំបងផ្ទាល់តែម្ដង។

រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្តបាត់ដំបងរួមមាន រមណីយដ្ឋានប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋានប្រាសាទឯកភ្នំ រមណីយដ្ឋានអាងកំពីងពួយ រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន រមណីយដ្ឋានទឹកធ្លាក់៥៣ ភ្នំព្រឹក រមណីយដ្ឋានភ្នំកំពូល រមណីយដ្ឋានចំការធុរេនអូរតង រមណីយដ្ឋានវាលចម្បាំង ខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និងសហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាដើម៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង