Connect with us

ព័ត៌មានជាតិ

៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកោះកុង មានភ្ញៀវទេសចរជិត ៥ ម៉ឺននាក់ មកលងកម្សាន្ត

បានផុស

នៅ

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ជិត ៥ ម៉ឺន​នាក់ បាន​មក​ស្នាក់នៅ​លេង​កម្សាន្ត​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ រយៈពេល ៣ ថ្ងៃ នៅ​ខេត្ត​កោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​ ១៤ ​ដល់​ថ្ងៃ​ទី​ ១៦ ខែ​មេសា ឆ្នាំ​ ២០២៥ ខេត្ត​កោះកុង ​មាន​ភ្ញៀវ​ជាតិ​ចំនួន ៤៦.៨៤៦ នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២.៤២៣ នាក់ សរុប​ចំនួន ៤៩.២៦៩ នាក់ កើន ២ ម៉ឺន ៩ ពាន់​នាក់ ស្មើនឹង ១៤៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ នា​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ កាលពី​ឆ្នាំ ២០២៤។ ដោយឡែក​តំបន់​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី មុខ​សាលាខេត្ត ក៏​មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ នាំគ្នា​មកលេង​កម្សាន្ត​ចំនួន ៣ សែន ៣ ម៉ឺន​នាក់ ផង​ដែរ អំឡុង​ពេល ៣ ថ្ងៃ។

លោក សុខ ចាន់​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បាន​ឱ្យ​កម្ពុជា​ថ្មី​ដឹង​នៅ​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ២០២៥ ថា ឆ្នាំនេះ លំហូរ​អ្នក​ទេសចរ​មក​ស្នាក់នៅ​លេង​កម្សាន្ត​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់ ដោយសារតែ​រដ្ឋបាល​ខេត្ត​កោះកុង​បាន​រៀបចំ​ការ​ប្រគំ​តន្ត្រី តំបន់​លេង​ល្បែង​ប្រជាប្រិយ ពិព័រណ៍​អាហារ​បែប​ខ្មែរ តំបន់​ត្រជាក់ចិត្ត និង​ពិធី​ស្រង់​ទឹក​ព្រះពុទ្ធ​រូប។ ម្យ៉ាងទៀត អាកាសធាតុ​ក៏​អំណោយ​ផល​ល្អ បូករួម​ផ្លូវជាតិ​លេខ ១០ និង​ផ្លូវជាតិ​លេខ ៤៨ ស្ថាបនា​ជិត​រួចរាល់​ជា​ស្ថាពរ។

លោក សុខ ចាន់​គ្រឹះ​ស្នា អះអាង​ដែរ​ថា គោលដៅ​អ្នកទេសចរ​ទៅលេង​កម្សាន្ត​ច្រើនជាងគេ គឺ​ទី​១ មុខ​សាលាខេត្ត ព្រោះ​មាន​កម្មវិធី​កម្សាន្ត​ជាច្រើន តំបន់​ឆ្នេរ​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល និង​តំបន់​ទេសចរ​កោះ​ស្តេច ស្រុក​គីរីសាគរ។ ក្រុម​ប្រតិបត្តិ​ករ សេវា​ករ និង​អាជីវករ​មួយ​ចំនួន​ធំ​ បាន​រក្សា​តម្លៃ​សេវា​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ជូន​អតិថិជន និង​ខ្លះ​ទៀត​បាន​បន្ត​ដំឡើង​ថ្លៃ​សេវា​ស្នាក់នៅ​ហូបចុក ប៉ុន្តែ​ដំឡើង​ក្នុង​តម្លៃ​ទទួលយកបាន​ពី​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះ។

លោក​ឧត្ដមសេនីយ៍ គង់ មនោ ស្នងការ​នគរបាល​ខេត្ត​កោះកុង ថ្លែង​ដែរ​ថា បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ៣ ថ្ងៃនេះ ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ល្អ​ប្រសើរ​ ពុំ​មាន​បាតុភាព​អសន្តិសុខ​អ្វី​កើតមានឡើង​ទេ ពោល​គឺ​លោក​ចាត់ចែង​បញ្ជា​កងកម្លាំង​ជំនាញ​ពង្រាយ​ទៅ​តាម​តំបន់​ប្រារព្ធ​ពិធី​កម្សាន្ត​រីករាយ និង​តំបន់​សហគមន៍​ទេសចរណ៍។

លោកស្នងការ​នគរបាល​ខេត្ត ធ្លាប់​លើក​ឡើង​ថា មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ ឬ​យុវជន​លេង​ជះ​ទឹក ប៉ាត​ម្សៅ ដែល​ខុស​ទីតាំង​ដែល​អាជ្ញាធរ​កំណត់​រៀបចំ​លេង​នោះ​ទេ ករណី​បង្ក​ភាព​អ​សណ្ដាប់ធ្នាប់​ណា​មួយ​នឹង​មាន​វិធានការ​ច្បាប់​ជាក់​ជា​ពុំខាន៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ៩ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម