Connect with us

ព័ត៌មានជាតិ

​នៅ​ចំណត​រថយន្តក្រុង​ខេត្តក្រចេះ មនុស្ស​កកកុញ​ រង់​ចាំ​ជិះ​​រថយន្តក្រុង​ឥត​គិត​ថ្លៃ​របស់រដ្ឋមក​រាជធានី​​ភ្នំពេញវិញ

បានផុស

នៅ

​រថយន្តក្រុងសាធារណៈ​ជិៈដោយឥតគិតថ្លៃរបស់រដ្ឋ បានជួយសម្រាលបន្ទុកក្នុងការចំណាយថវិកា​បាន​យ៉ាងច្រើនដល់ប្រជាពលរដ្ឋ ពេលធ្វើដំណើរទៅមកនាអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ជាក់ស្ដែង ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ បានសាទរសប្បាយរីករាយ ពេលមកលេងស្រុកកំណើតម្តងៗ តាមរយៈការជិៈរថយន្តក្រុងរបស់រដ្ឋ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលមានរយៈពេល ៣ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី១៧ ខែមេសា ប្រជាពលរដ្ឋក្នុង​ខេត្តក្រចេះ បាន​នាំគ្នាសម្រុកធ្វើដំណើរត្រឡប់ទៅបំពេញភារកិច្ចការងារនៅរាជធានីភ្នំពេញវិញតាមរថយន្តក្រុងសាធារណៈ​មិនបង់ប្រាក់ ដោយ​មាន​លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះ ក៏បានចូលរួមជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈដើម្បីត្រឡប់ទៅរាជធានីភ្នំពេញ។

រថយន្តក្រុងសាធារណៈ រៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសម្រាប់ខេត្តក្រចេះចំនួន ២៥ គ្រឿងដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋដែរមកលេងស្រុកកំណើតក្នុងខេត្តក្រចេះនិងត្រឡប់ទៅបំពេញភារកិច្ចការងារនៅរាជធានីភ្នំពេញវិញ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ២៦ម៉ឺននាក់ មកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ 

ព័ត៌មានជាតិ៣ នាទីutes មុន

​នៅ​ចំណត​រថយន្តក្រុង​ខេត្តក្រចេះ មនុស្ស​កកកុញ​ រង់​ចាំ​ជិះ​​រថយន្តក្រុង​ឥត​គិត​ថ្លៃ​របស់រដ្ឋមក​រាជធានី​​ភ្នំពេញវិញ

ព័ត៌មានជាតិ៧ នាទីutes មុន

រថយន្តក្រុងឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល បានដឹកជញ្ជូនពលរដ្ឋត្រឡប់មក រាជធានីភ្នំពេញវិញ

កីឡា១២ នាទីutes មុន

នេតូ និង កាន់ ម៉ូ ត្រូវ​បាន​ជ្រើសរើស​ចូល ASEAN All-Stars ប៉ះ Man United

ជីវិតកម្សាន្ដ១៥ នាទីutes មុន

អេង វ៉ាណង ផ្តាំអ្នកកើតជំងឺមហារីក ត្រូវពង្រឹងស្មារតីកុំបាក់ទឹកចិត្ត ខណៈធ្លាប់ឆ្លងកាត់ការព្យាបាលដោយជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម