Connect with us

ព័ត៌មានជាតិ

ស្វាយ​ខ្ទិះ​តៃវ៉ាន់ ដាំ​លក្ខណៈ​គ្រួសារ កំពុង​ត្រូវ​ប៉ាន់​លើ​ទីផ្សារ

បានផុស

នៅ

ស្វាយខ្ទិះតៃវ៉ាន់​ ដែល​កន្លង​មក​ប្រជាពលរដ្ឋខ្មែរ មិន​ដែល​បាន​ស្គាល់ និង កម្រ​បាន​ឃើញសោះ​នោះ ឥឡូវ​បាន​ឃើញ​ចេញ​ជា​រូបរាង​នៅលើដីចំការក្នុងខេត្តបាត់ដំបងហើយ ដោយ​សារ​តែ​ផ្លែស្វាយប្រភេទ​នេះ មានទំហំ​ធំ អាចញ៉ាំ​ចាស់​ក៏​បាន ទុំ​ក៏​បាន ដែលមើលទៅទំនងមែនទែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ម៉ន សុរិយា រស់នៅឃុំកន្តឺ ស្រុកបាណន់ ខេត្តបាត់ដំបង តាមបណ្ដោយដងស្ទឹងសង្កែ ត្រើយខាងលិច បានរៀបរាប់ថា ដីចម្ការ​របស់​អ្នក​ស្រី​ គឺស្ថិតនៅជាប់នឹងដងផ្លូវតែម្ដង ដោយអ្នកស្រីបានដាក់ដាំដើមស្វាយខ្ទិះតៃវ៉ាន់នេះ ជា​ច្រើន​ដើម តែ​ឮ​គេ​ថា ពូជ​ស្វាយ​នេះ​ធំៗ​ល្អ​និង​មាន​ឱជារស​ឆ្ងាញ់​ថែម​ទៀត​ផង ដែល​ទើប​តែ​កន្លង​ទៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ស្រាប់​តែ​ដើម​ស្វាយ​ខ្ទិះ​តៃវ៉ាន់​ចាប់​ផ្ដើម​ចេញ​ផ្កា​និង​មាន​ផ្លែ​ជា​លើក​ទី​មួយ ដែល​មើល​ទៅ​គួរ​ឱ្យ​ស្រឡាញ់​ពេញ​ចិត្ត។

អ្នក​ស្រី​បាន​បន្តថា កាល​ពី​ដំបូង​ដែល​ស្វាយ​នៅ​ចាស់ គឺ​អាច​ញ៉ាំ​បាន​ហើយ​ដោយ​រសជាតិ​ផ្អែម​ទៀត​ផង ប៉ុន្តែ​ដោយសារ​តែ​លើក​ដំបូង​មើល​ទៅ។ គួរ​ឱ្យ​ស្រឡាញ់​ទើប​អ្នក​ស្រី​ទុក​ឱ្យ​នៅ​ទុំ​ដើម​មួយ​ចំនួន​ផង​ដែរ ដើម្បី​ទុក​គ្រាន់​មើល​លេង ប៉ុន្តែ​ដោយសារ​មាន​អ្នក​ភូមិ​និង​អ្នក​រក​ស៊ីផ្លែឈើ​ចេះ​តែ​មក​ទទូច​អង្វរសុំចែក និង សុំទិញ ដើម្បីយកទៅញ៉ាំ​និងយកទៅលក់បន្ត ទើប​អ្នក​ស្រី​មិន​ចាប់​ផ្ដើម​បេះលក់ជាហូរហែតែម្ដង។

អ្នកស្រីបានសង្កត់ធ្ងន់ថា ការលក់ដំបូងគឺអ្នកស្រី​លក់​បានពីចន្លោះ ៤ ពាន់ ទៅ ៦ ពាន់រៀលក្នុងមួយគីឡូក្រាម ដោយសារតែផ្លែស្វាយនេះក្នុងមួយផ្លែមានទម្ងន់ ចន្លោះ​ពី​មួយ​គីឡូក្រាម​ទៅ​មួយ​គីឡូ​កន្លះ ដូច្នេះ​ហើយ​គឺ​មាន​ន័យ​ថា ក្នុង​ផ្លែ​ស្វាយ​មួយ​ផ្លែ​អ្នក​ស្រី​អាច​លក់​បាន​ចន្លោះ​ពី ៤ ពាន់ ទៅ ៦ ពាន់​រៀល ដោយ​ឡែក​សម្រាប់​អ្នក​លើក​យក​ទៅ​លក់​បន្ត គឺ​អាច​បាន​លើស​ពី​នេះ​បន្ថែមទៀត។

បច្ចុប្បន្ន​ផ្លែស្វាយ​ខ្ទិះតៃវ៉ាន់​នេះ​ គឺ​រៀង​ស្បើយ​បន្តិច​ហើយ ដោយសារ​តែ​ប្លែក​ចាស់​ក៏​មាន​អ្នក​សុំ​ទិញ​ដែរ​ដោយសារ​តែ​វា​ខ្ទិះ​ឆ្ងាញ់ ដូច្នេះ​ហើយ​បាន​ជា​ផ្លែស្វាយ​នៅ​សល់​លើ​ដើម​បន្តិចបន្តួចប៉ុណ្ណោះ ដោយ​អ្នក​ស្រី​មើល​ឃើញថា ទីផ្សារ​ល្អ​ដូច្នេះ​អ្នក​ស្រី​អាច​នឹង​បន្ត​បំបែក​ដើម​ស្វាយ​នេះ​ឱ្យ​បាន​ច្រើន​ជាង​នេះ​បន្តិច​ជា​ជាង​ដី​នៅ​ទំនេរ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម