ព័ត៌មានជាតិ
សង្រ្កាន្តវត្តភ្នំ ភ្ជាប់ផ្លូវថ្មើរជើងមានពលរដ្ឋ និងអ្នកទេសចរមកកម្សាន្តជិត ៤លាននាក់
សង្រ្កាន្តវត្តភ្នំ ភ្ជាប់ផ្លូវថ្មើរជើង (Walk Street) រួមទាំងកម្មវិធីនានានៅតាមបណ្ដាខណ្ឌទាំង១៤ បានធ្វើឱ្យរាជធានីភ្នំពេញ ទាក់ទាញប្រជាពលរដ្ឋ និងទេសចរមកដើរកម្សាន្តជិត ៤លាននាក់ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ហើយចំនួននេះ កើនឡើង ១២០ភាគរយ បើធៀបនឹងឆ្នាំមុន។

ចូលឆ្នាំខ្មែរ ឆ្នាំ២០២៥នេះ រាជធានីភ្នំពេញកាន់តែសប្បាយ និងអ៊ូអរ តាមរយៈការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ផ្លូវថ្មើរជើង (Walk Street) និងកម្មវិធីនានានៅតាមបណ្ដាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។ ត្រឹមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា រាជធានីភ្នំពេញ ទទួលបានទេសចរ និងពលរដ្ឋ ចូលរួមកម្សាន្តសប្បាយជិត ៤លាននាក់។ នេះបើតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ “សង្រ្កាន្តវត្តភ្នំ” ចាប់ផ្ដើមនៅថ្ងៃទី១៤ មេសា ប៉ុន្តែប្រជាពលរដ្ឋ ជាពិសេសយុវវ័យ បានមកកម្សាន្ត និងលេងនៅតំបន់ត្រជាក់ចិត្តក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ តាំងពីថ្ងៃទី១២ មេសាមកម៉្លេះ ពោលចំថ្ងៃភ្ជាប់នឹងផ្លូវថ្មើរជើង។ កំណើនទេសចរ និងពលរដ្ឋ ចូលរួមច្រើនកុះករ ក្នុងឆ្នាំ២០២៥នេះ លោកស្រី ដោ សម្ផស្ស ចាត់ទុកជាជោគជ័យមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្កបរិយាកាសរីករាយដល់ពលរដ្ឋ និងទេសចរនៅក្នុងរាជធានីភ្នំពេញ។

អ្នកនាំពាក្យបានបន្តថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ រដ្ឋបាលរាជធានីភ្នំពេញ មានទិសដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងរាជធានី ទទួលបានភាពសប្បាយរីករាយ ចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ ជាពិសេសជួបជុំនៅតំបន់ត្រជាក់ចិត្តនៅមុខរមណីយដ្ឋានវត្តភ្នំ។

ជាក់ស្ដែងក្រៅពីតំបន់វត្តភ្នំ តំបន់ផ្សារចាស់ និងផ្សារកណ្ដាល ក៏មានសភាពណែនណាន់តាន់តាប់ ដែលពលរដ្ឋមកលេងទឹកកម្សាន្តនៅពេលល្ងាច និងយប់ផងដែរ។

លោកស្រី ដោ សម្ផស្ស អះអាងថា សម្រាប់បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់វិញ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបានយកចិត្តទុកខ្ពស់ ដើម្បីធានាសុវត្ថិភាព និងបង្កលក្ខណងាយស្រួលដល់អ្នកចូលរួម។ តាមរយៈព្រឹត្តិការណ៍ក្នុងថ្ងៃចូលឆ្នាំនេះ បានចូលរួមចំណែកលើកស្ទួយ និងបង្កើនចរន្តសេដ្ឋកិច្ចបន្ថែមផងដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីក៏បានចូលរួមលេងកំសាន្តយ៉ាងសាមញជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅសង្ក្រាន្តវត្តភ្នំផងដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរក្នុងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរថែមទៀត៕
ដោយ ៖ ស្រីរ័ត្ន









-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង