ព័ត៌មានជាតិ
សង្ក្រាន្តខេត្តតាកែវ មានភ្ញៀវទេសចរណ៍ជាតិ-អន្តរមកកម្សាន្ត១លាន៧សែននាក់
តាកែវ ៖ តាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ ១៥ និង ១៦ សម្រាប់ខេត្តតាកែវទាំងមូលទទួលបានភ្ញៀវទេសចរណ៍ចំនួន១,៧៨៣,៦៦៣ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន២,៧១៥ នាក់។

ក្នុងចំណោមភ្ញៀវទេសចរជិត២លាននាក់ ដែលមកទស្សនាខេត្តតាកែវ ក្រុងដូនកែវ ដែលរដ្ឋបាលខេត្តតាកែវបានរៀបចំតាកែវសង្ក្រាន្តឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិបានមកចូលរួមកម្សាន្តចំនួនជាង ៨០ ម៉ឺននាក់។

ដោយឡែកពាក់ព័ន្ធទៅនឹងសន្តិសុខសុវត្ថិភាពនៅក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃនេះ ត្រូវបានលោកឧត្តមសេនីយត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវបានថ្លែងឱ្យដឹងថា បញ្ហាសន្តិសុខនិងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល ៣ ថ្ងៃនេះ គឺកម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងថែរក្សាបានយ៉ាងល្អប្រសើរ ទោះបីជាយ៉ាងណាក៏ដោយនៅមានបញ្ហាតិចតួចបានកើតឡើងដូចជាការបាត់ទូរសព្ទការវង្វេងក្មេងក៏ប៉ុន្តែសមត្ថកិច្ចយើងបានជួយស្វែងរកឪពុកម្ដាយបានទាន់ពេលវេលា៕
ដោយ ៖ វីរ:





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ