ព័ត៌មានជាតិ
ពលករខ្មែរម្នាក់ទៀតត្រូវបានបញ្ជាក់ថាស្លាប់ក្នុងហេតុការណ៍រញ្ជួយដីនៅថៃ
ពលករខ្មែរម្នាក់ទៀតឈ្មោះ ផល្លា រតនា មានអាយុ២៤ឆ្នាំត្រូវបានបញ្ជាក់ថា បានទទួលមរណភាពក្នុងហេតុការណ៍គ្រោះរញ្ជួយដីបាក់អាគារនៅប្រទេសថៃកាលពីចុងខែមីនាកន្លងទៅ។ ការបញ្ជាក់នេះគឺក្រោយពីទទួលបានលទ្ធផលនៃការធ្វើកោសល្យវិច័យ DNA ពីមន្ទីរពេទ្យនគរបាលថៃ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារកម្ពុជាឱ្យដឹងថាពេលនេះក្រសួង ស្ថានឯកអគ្គរាជទូត និងអនុព័ន្ធការងារកម្ពជានៅប្រទេសបានទទួលបន្ឌុកចំណាយលើការរៀបចំបូជាសព និងបំពេញឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃផងដែរ។

លោក ផល្លា រតនា គឺពលរដ្ឋខ្មែរទី២ហើយដែលទទួលមរណភាពក្នុងហេតុការណ៍គ្រោះរញ្ជួយដីបាក់អាគារដែលកំពុងសាងសង់មួយកន្លែងនៅសង្កាត់ចាក់តុចាក់ ក្នុងទីក្រុងបាងកក ប្រទេសថៃ បន្ទាប់ពីលោកមាស សាវ៉ាង ភេទប្រុស អាយុ ២៣ឆ្នាំ ដែលត្រូវបានរកឃើញថាទទួលមរណភាពកាលពីថ្ងៃទី៣១ ខែមីនា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង