ព័ត៌មានជាតិ
អង្គរសង្ក្រាន្តឆ្នាំនេះ ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តសៀមរាបបានកើនឡើង ២៩.៨៣% បើធៀបនឹងឆ្នាំ២០២៣
រយៈពេល៣ថ្ងៃ នៃការប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ២,៧៥២,៨១៨នាក់ ដែលបានទៅលេងខេត្តសៀមរាប ហើយតួលេខកើនឡើង ២៩.៨៣% បើធៀបនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប។

យោងតាមរបាយការរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃមកនេះ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ មេសា ឆ្នាំ២០២៥ មានភ្ញៀវជាតិ អន្តរជាតិចូលមកកាន់ខេត្តសៀមរាប មានចំនួនប្រមាណ ២,៧៥២,៨១៨នាក់ កើនឡើង ២៩.៨៣% ប្រៀបធៀបនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣។ (ភ្ញៀវទេសចរមកពីតាមបណ្តារាជធានី ខេត្តមានចំនួនប្រមាណ ២,៧៤០,០០០ នាក់ កើនឡើង ២៩.៩០% ប្រៀបធៀបនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅទស្សនាកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និង ក្នុងក្រុងសៀមរាប នៅរមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន , តំបន់ទន្លេសាប និង ទៅទស្សនានៅសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ និង ភ្ញៀវទេសចរបរទេស មានចំនួន ១២,៨១៨ នាក់ កើនឡើង ១៦.២៨% ធៀបនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ។

ម៉្យាងទៀត មុនពេលពលរដ្ឋ ចេញដំណើរទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ ធម្មជាតិ ក៏មិនបានភ្លេចឡើយ ក្នុងការចូលទៅគោរព ប្រតិបត្តិបូជាទៀន ធូប ថ្វាយផួងផ្កា ដល់ព្រះអង្គចេកព្រះអង្គចម ដែលជាព្រះពុទ្ធរូបដ៏ស័ក្តសិទ្ធិនៃទឹកដីអង្គរ ដើមី្បសុំសេចក្តីសុខ ចម្រើនជូនដល់ក្រុមគ្រួសារ ញ្ញាតិមិត្តបងប្អូនកូនចៅ សំខាន់សូមឲ្យបារមីជួយថែរក្សាឲ្យបានគង់វង្សជា រៀងរហូតនូវសុខសន្តិភាព នៃព្រះរាជាណាចក្រកម្ពុជាទៀតផង។
ការប្រារព្វប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ដូនតា នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ក្នុងរយៈពេល៣ថ្ងៃនេះ ទាំងភ្ញៀវជាតិ អន្តរជាតិ ក៏ដូចប្រជាពលរដ្ឋខេត្តសៀមរាប បានសម្តែងការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តសៀមរាប និង អាជ្ញាធរជាតិអប្សរា ដែលបានសហការគ្នារៀបចំកម្មវិធីសប្បាយៗកម្សាន្តនានា ដែលជាការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងថែរក្សាសម្បត្តិវប្បធម៌ និងកេរដំណែលដ៏មានតម្លៃនៃវប្បធម៌ អរិយធម៌ខ្មែរ បានស្ថិតស្ថេរគង់វង្ស តាមពាក្យស្លោកពោលថា ( វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន) ព្រមទាំងបានបង្ហាញនូវស្នាដៃធំៗបន្ថែមទៀត ក្នុងការបង្ហាញដល់អន្តរជាតិ ។

បើក្រឡេកមកមើលទៅគ្រប់រមណីយដ្ឋាន និង ទីកន្លែងដើរកម្សាន្តនៅខេត្តសៀមរាប មានការការពារសុវត្ថិភាពខ្ពស់ពីកងកម្លាំងប្រដាប់អាវុធ ធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកម្សាន្តនៅខេត្តសៀមរាបក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ទទួលបានសុវត្ថិភាព និងភាពសប្បាយរីករាយគ្រប់ទីកន្លែង៕
ដោយ៖ គឿនវេត





-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង