ព័ត៌មានជាតិ
ជនសង្ស័យ ១៨នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ករណីរុករករ៉ែមាសខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃស្រែពក
ជនសង្ស័យចំនួន ១៨នាក់ ក្នុងចំណោម ២០នាក់ ត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចេញដីកាបង្គប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កម្លាំងជំនាញនៃមន្ទីរបរិស្ថានខេត្ត បានចុះទៅដល់ទីតាំងតំបន់លូងឈូង ហើយក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ២០នាក់ ពាកព័ន្ធករណីរុករករ៉ែមាសអនាធិបតេយ្យដោយខុសច្បាប់ មិនមានលិខិតអនុញ្ញាត ក្នុងដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ដែលស្ថិតនៅឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្នុងការបង្ក្រាបនោះ មន្រ្តីជំនាញបានរឹបអូសសម្ភារៈមួយចំនួន រួមមាន ម៉ូតូ ១៥គ្រឿង ដែកត្បែង៣ ចបកាប់ដីចំនួន៥។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើរហូតដល់ចៅក្រមស៊ើបសួររួចនៃសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ តុលាកាបានសម្រេចចេញដីកាបង្គប់ឱ្យឃុំខ្លួន ជនសង្ស័យចំនួន១៨នាក់ ជាបណ្តោះអាសន្ននៅពន្ធនាគារ ខេត្តមណ្ឌលគិរីរងចាំការអនុវត្តបន្ត។ ចំណែកជនសង្ស័យ ២នាក់ទៀត ត្រូវតុលាឱ្យនៅក្រៅឃុំបណ្តោះអាសន្នសិន ដោយម្នាក់ពិការជើង និងម្នាក់ទៀតមានជំងឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ៕







អត្ថបទ៖រៀម សុខហេង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម