Connect with us

ព័ត៌មានជាតិ

ចិនប្រកាសពង្រឹងថែមទៀតជាមួយកម្ពុជានូវកិច្ចសហការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

បានផុស

នៅ

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ​នា​ថ្ងៃ​ទី១៧ ខែ​មេសា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសពីការពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀតជាមួយកម្ពុជាចំពោះសហប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយលោក បានសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ី ជីនពីង បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលកន្លងមក។ ផ្អែកលើលទ្ធផលដូចនេះ លោកប្រធានាធិបតីចិន បានប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយកម្ពុជាបន្ថែមទៀត ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងល្បែងឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន រត់ពន្ធមនុស្ស និងការក្លែងបន្លំ។

ការ​ប្ដេជ្ញា​ចិត្តនេះ បាន​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ២​ថ្ងៃ​របស់​លោក ស៊ី ជីនពីង ​នៅ​កម្ពុជា ដែលលោកបានចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា និងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។

កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះ ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ភាគីទាំងពីរ បានឯកភាពពង្រឹងយន្តការកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ ដោយរក្សាការផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់នៅគ្រប់កម្រិត និងបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការហ្វឹកហ្វឺន និងសមយុទ្ធរួមផងដែរ។

ជាការកត់សម្គាល់ កម្ពុជា និងចិន មានកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងកងកម្លាំងអនុវត្តច្បាប់រវាងភាគីទាំងពីរ ពិសេសការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងល្បែងអនឡាញ។

បទល្មើសអនឡាញនេះ គឺកម្ពុជាបានធ្វើតាំងពីយូរមកហើយ តាំងពីរដ្ឋាភិបាលចាស់ម្ល៉េះ ហើយបាននិងកំពុងស៊ើបអង្កេតបង្ក្រាបជាបន្តបន្ទាប់ ហើយកម្ពុជាបានធ្វើច្រើន និងបន្តធ្វើទៀត មិនមែនត្រឹមកម្រិតប្រទេសជាប់ព្រំគ្នាទេ ថែមទាំងបណ្ដាប្រទេសផ្សេងៗ ក៏មានកិច្ចសហការជួយគ្នាទៅវិញទៅមក ទាំងការបញ្ជូនព័ត៌មាន សហការបង្ក្រាប ការជួយគាំទ្រគ្នាលើផ្នែកធនធានមនុស្ស និងឧបករណ៍បច្ចេកទេស។

កម្ពុជាតែងតែចូលរួមយ៉ាងសកម្ម និងមានឆន្ទៈខ្ពស់ជានិច្ចក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងបទល្មើសនានាទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី និងក្នុងតំបន់ ដើម្បីរួមចំណែកដោះស្រាយបញ្ហារួម ទាំងកម្រិតការងារក្នុងដែនអធិបតេយ្យ និងតាមរយៈយន្តការជាអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៥ វិនាទី មុន

ចិនប្រកាសពង្រឹងថែមទៀតជាមួយកម្ពុជានូវកិច្ចសហការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

ជីវិតកម្សាន្ដ៦ នាទីutes មុន

ស្វែង សុជាតា ឱ្យគេខ្ចីទូរស័ព្ទ១ថ្ងៃ ត្រូវតបស្នងវិញដោយការលួចគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គម និងធនាគារ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

រលក​​រញ្ជួយដីកម្រិត ៤.៦រ៉ិចទ័រវាយប្រហារទីក្រុង Mandalay នៅ​មីយ៉ាន់​ម៉ា ជាថ្មីទៀត​​

កីឡា២០ នាទីutes មុន

អស្ចារ្យ​ណាស់! ក្លិប​អាស៊ាន​២​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់​អាស៊ី​​​ក្នុង​ឆ្នាំ​តែ​មួយ

ជីវិតកម្សាន្ដ២៨ នាទីutes មុន

តួប្រុស​កូរ៉េ​ក្នុងរឿង «Reply 1988»​ដ៏ល្បី​ ​បង្ហាញ​មុខជាថ្មី ក្នុង​​សភាព​ស្លេកស្លាំង ផ្ទុះ​​ការ​វែកញែក​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

កីឡា៤ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

Sokha Hotels

ព័ត៌មានពេញនិយម