ព័ត៌មានជាតិ
ពិធីបើកសម្ពោធជាផ្លូវការនូវធនាគារ រួយ លី (ខេមបូឌា) ម.ក Rui Li (Cambodia) Bank PLC
នៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ធនាគារ រួយ លី (ខេមបូឌា) ម.ក [Rui Li (Cambodia) Bank PLC] ដែលត្រូវបានបង្កើតឡើងដោយ” ក្រុមហ៊ុន យូណាន ជីងចេង (Yunnan Jingcheng Group) បានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមេហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់កិត្តិយសចូលរួម និងថ្លែងសុន្ទរកថាក្នុងកម្មវិធី។ ពិធីសម្ភោធនេះ ក៏មានការចូលរួមជាភ្ញៀវកិត្តិយសពីគណប្រតិភូរាជរដ្ឋាភិបាល លោក DONG LE CHENG ស្ថាបនិកក្រុមហ៊ុន យូណាន ជីងចេង (Yunnan Jingcheng Group) និងភរិយា លោកស្រីCHEN QIN, កញ្ញា DONG SHI JIA អគ្គនាយករង ក្រុមហ៊ុន យូណាន ជីងចេង និងដៃគូអាជីវកម្មគ្រប់មជ្ឈដ្ឋានផងដែរ ។

ក្រោមទស្សនវិស័យដ៏ភ្លឺស្វាងរវាងចិន និងកម្ពុជា ដែលបន្តជំរុញផែនការសហប្រតិបត្តិការលើគម្រោង“ ផ្លូវមួយ ខ្សែក្រវាត់មួយ” ក្រុមហ៊ុន យូណាន ជីងចេង បានពង្រីកវិសាលភាពនៃឧស្សាហកម្ម ក៏ដូចជាអភិវឌ្ឍសក្តានុពលរបស់ខ្លួន ដោយកាលពីខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុនបានចាប់ផ្តើមវិនិយោគបង្កើតធនាគារ រួយ លី (ខេមបូឌា) ម.ក ។ នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំដដែល ក្រុមហ៊ុនបានទទួលការយល់ព្រមជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជា និងបានស្ថាបនាទីតាំងអាជីវកម្ម អភិវឌ្ឍប្រពន្ធគ្រប់គ្រងរបស់ធនាគារ ក៏ដូចជាទិញបរិក្ខារឧបករណ៍ ព្រមទាំងជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាលជាបន្តបន្ទាប់។ ក្នុងអំឡុងពេលនៃការរៀបចំនេះ ក្រុមហ៊ុនបានទទួលការគាំទ្រយ៉ាងពេញទំហឹង ទាំងការណែនាំ និងការជ្រោមជ្រែងពីរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់នៃប្រទេសកម្ពុជា និងធនាគារជាតិនៃកម្ពុជា។ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិការធនាគារពាណិជ្ជកម្មដែលចេញដោយធនាគារជាតិនៃកម្ពុជា ហើយបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ៧ ខែវិច្ឆិកា។

ទីស្នាក់ការកណ្តាលរបស់ធនាគារ រួយ លី (ខេមបូឌា) ម.ក មានទីតាំងស្ថិតនៅផ្ទះលេខ ២៩៦ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទីមួយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ប្រភេទសេវាកម្មរួមមានទទួលប្រាក់បញ្ញើជាសាធារណៈ សេវាឥណទាន សេវាប្តូររូបិយប័ណ្ណ សេវាទូទាត់ និងប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុក និងបរទេសជាដើម។ ធនាគារក៏គ្រោងនឹងបើកសាខាបន្ថែមទៀតនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុនាឆ្នាំក្រោយផងដែរ។ បច្ចុប្បន្ននេះ ធនាគារ រួយ លី (ខេមបូឌា) ម.ក បានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង (Core System)ដែលមានភាពជឿនលឿនរបស់ប្រទេសចិន ដើម្បីផ្ដល់ភាពងាយស្រួល និងធានាសុវត្ថិភាពប្រតិបត្តិការជូនអតិថិជន។ ដើម្បីធានាសុវត្ថិភាពលើប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ ក៏ដូចជាសុវត្ថិភាពទឹកប្រាក់ និងព័ត៌មានរបស់អតិថិជន ធនាគារបានជ្រើសគ្រឿងបរិក្ខារម៉ាកយីហោជួរមុខដូចជា Huawei, NSFOCUS និង360ជាដើម ហើយក្រុមការងារប្រកបដោយវិជ្ជាជីវៈរបស់ធនាគារ នឹងផ្តល់ជូនសហគ្រាស និងបុគ្គលគ្រប់រូបនូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពល្អ ប្រសិទ្ធភាពខ្ពស់ និងទូលំទូលាយ។
ធនាគារ រួយ លី (ខេមបូឌា) ម.ក ប្រកាន់ខ្ជាប់នូវទស្សនៈអាជីវកម្មគឺ“គុណភាព និរន្តរភាព និងបច្ចេកវិទ្យា” ដោយកំណត់យក“ប្រតិបត្តិការប្រកបដោយស្ថេរភាព ការអភិវឌ្ឍបែបវិទ្យាសាស្ត្រ និងការគ្រប់គ្រងប្រកបដោយស្តង់ដារ”ជាគោលដៅ។ ធនាគារបានប្រើប្រាស់ទម្រង់គ្រប់គ្រងបែបជឿនលឿននៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ ឲ្យសមស្របជាមួយតម្រូវការទីផ្សារនៅកម្ពុជា ដោយនាំយកអាជីវកម្មបែបប្រពៃណី បូកបញ្ចូលនូវជាមួយបច្ចេកវិទ្យាអ៊ីនធឺណេត ដើម្បីទទួលបានការអភិវឌ្ឍសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ជូនអតិថិជននូវសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែប ងាយស្រួល និងក្បែរខ្លួនជានិច្ច ព្រមទាំងខិតខំអភិវឌ្ឍទៅជាធនាគារពាណិជ្ជកម្មប្រកបដោយបច្ចេកវិទ្យាឆ្លាតវៃដ៏ខ្ពស់មួយក្នុងប្រទេសកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


