ព័ត៌មានជាតិ
កយកា ផ្តល់ជំនួយ២លានដុល្លារដល់ក្រសួងធនធានទឹកដើម្បីកាត់បន្ថយផល់ប៉ះពាល់ដោយមហន្តរាយគ្រោះធម្មជាតិនានា
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)បានផ្តល់ជំនួយចំនួន២លានដុល្លារដល់ក្រសួងធនធានទឹកនិងឧតុនិយមដើម្បីកាត់បន្ថយផល់ប៉ះពាល់ដែលបង្កឡើងដោយមហន្តរាយគ្រោះធម្មជាតិនានា ដូចជាគ្រោះទឹកជំនន់នៅរដូវវស្សា និងគ្រោះរាំងស្ងួតនៅរដូវប្រាំងក៏ដូចជាបង្កើនផលិតកម្មកសិកម្មនិងប្រាក់ចំណូលសម្រាប់ប្រជាកសិករ ផងដែរ ។
ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាននេះបានធ្វើឡើងពីចំងាយនៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២១រវាងលោក Rho Hyunjun នាយកទីភ្នាក់ងារកយកាប្រចាំប្រទេសកម្ពុជា ជាមួយនឹងលោកប៉ុញ សច្ចៈ រដ្ឋលេខាធិកាក្រសួងធនធានទឹក និងឧតុនិយម។
ក្រោមជំនួយឥតសំណងប្រមាណជា២លានដុល្លាសហរដ្ឋអាមេរិកពីសាធារណរដ្ឋកូរ៉េ គម្រោងនឹងត្រូវបានអនុវត្តក្នុងរយៈពេល២៤ខែ (ចាប់ពីឆ្នាំ២០២១ដល់២០២៣) ក្នុងខេត្តព្រៃវែង និង ស្វាយរៀង។ ផ្នែកសំខាន់ៗរបស់គម្រោងរួមមាន ១) ការបង្កើតផែនការមេក្នុងការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់តំបន់ដីសណ្តរភាគខាងកើតទន្លេមេគង្គ ២) ការសិក្សាលទ្ធភាពបឋម និង ៣)ការគាំទ្រការអភិវឌ្ឍនសមត្តិភាព។
គម្រោងនឹងបង្កើតផែនការអភិវឌ្ឍន៍រយៈពេលវែង ហើយធ្វើការសិក្សាលទ្ធភាពបឋមដើម្បីជាអនុសាសន៍ និងជាធាតុចូលបន្ថែមទៀតសម្រាប់ក្រសួងធនធានទឹកនិងឧតុនិយម។ ធនធានមនុស្សទាំងកំរិតគោលនយោបាយ និង កំរិតបច្ចេកទេសនិងត្រូវបានផ្តល់ជាការបណ្តុះបណ្តាលក្នុងស្រុក និងក្រៅប្រទេស។

ជាបន្ថែមទៀត អ្នកជំនាញការកូរ៉េ និងត្រូវបានបញ្ជូនមកធ្វើការសហការជាមួយអ្នកជំនាញការកម្ពុជាដើម្បីអនុវត្តគំរោងនេះក៏ដូចជាដើម្បីចែករំលែកបទពិសោធន៍ទៅកាន់ក្រុមការងារកម្ពុជាផងដែរ។
លោក ប៉ុញ សច្ចៈ បានមានប្រសាសន៏ថាគម្រោងនេះជាតម្រូវការចាំបាច់សម្រាប់ប្រទេសកម្ពុជាព្រោះផែនការមេជាធាតុចូលដ៏សំខាន់សម្រាប់វិស័យទឹកកសិកម្មក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងតំបន់ដីសណ្តនៃទនេ្លមេគង្គ។ វាជាផែនទីបង្ហាញផ្លូវសម្រាប់កម្ពុជាក្នុងការចាត់ចែងទឹកប្រកបដោយប្រសិទ្ធិភាព និង ប្រសិទ្ធិផល ដែលធនធានទឹកនឹងត្រូវបានចាត់ចែងមិនត្រឹមតែប្រើប្រាស់ក្នុងវិស័យកសិកម្មប៉ុណ្ណោះទេ ថែមទាំងអាចប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាជន និងលើវិស័យផ្សេងៗទៀតផងដែរ។
លោក Rho Hyunjun មានប្រសាសន៏ថាវិស័យទឹកជាសរសរស្តម្ភមួយក្នុងយុទ្ធសាស្ត្រភាពជាដៃគូរបស់ទីភ្នាក់ងារកយកា ហើយ កយកាក៏បានប្តេជ្ញាក្នុងការគាំទ្រក្នុងវិស័យនេះផងដែរ។
លោកបានបន្ថែមថា «តំបន់មេគង្គជាចំនុចសំខាន់ក្នុងគោលនយោបាយភាគខាងត្បូងរបស់សាធារណៈរដ្ឋកូរ៉េដែលស្វែងរកកិច្ចសហការដ៏រឹងមាំជាមួយបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍តាមរយៈសរសរស្តម្ភចំនួន៤រួមមាន មនុស្ស វិបុលភាព សន្តិភាព និង ភពផែនដី»៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ