Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រសង្ឃឹមថាចិននឹងបន្តផ្ដល់ជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

ព្រះករុណា សម្ដេចព្រះមរមនាថ នរោត្តម សីហមុនី មានព្រះរាជសង្ឃឹមថាសាធារណរដ្ឋប្រជាមានិតចិននឹងនៅតែបន្តផ្ដល់ជំនួយដល់ការអភិវឌ្ឍ ក៏ដូចជាការចែករម្លែកបទពិសោធន៍ល្អៗ ព្រមទាំងចំណេះដឹង និងផ្ទេរច្ចេកវិទ្យាថ្មីៗដល់កម្ពុជាថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានព្រះរាជសន្ទរកថាក្នុងព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិតីចិនកាលពីថ្ងៃទី១៧ ខែមេសា សម្ដេចព្រះនរោត្តម សីហមុនី មានព្រះរាជអង្ការថាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជាលើកទី២នៅកម្ពុជានេះពិតជាជួយលើកកម្ពស់មិត្តភាពរវាងកម្ពុជា-ចិនបន្ថែមទៀត។ ព្រះមហាក្សត្រក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់ប្រទេសចិនមកកម្ពុជាជាច្រើនកន្លងទៅ ដោយព្រះអង្គមានព្រះរាជសង្ឃឹមថាចិននឹងនៅតែគាំទ្រ​ជួយដល់កម្ពុជាជាបន្តទៀត។

ព្រះអង្គមានព្រះរាជបន្ទូលថា៖ «ខ្ញុំមិនអាចបំភ្លេចបានឡើយនូវទឹកចិត្តស្រឡាញ់រាប់អាន គាំទ្រដែលថ្នាក់ដឹកនាំកំពូលៗគ្រប់ជំនាន់នៃសាធារណរដ្ឋប្រជាមានិតចិនតែងតែផ្ដល់ជូនជនរួមជាតិយើងខ្ញុំក្នុងនាមជាមិត្តដែកថែប និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។

សម្ដេចព្រះនរោត្តម សីហមុនី ក៏មានរាជអង្ការពីដំណើរវិវត្តន៍ជឿនលឿនរបស់កម្ពុជាដែលថាទាំងអស់នេះក៏មកពីការចូលរួមជួយពីមិត្តបរទេសជិតឆ្ងាយរបស់កម្ពុជា ជាពិសេសគឺប្រទេសចិនដែលមានវិសាលភាពមហិមាក្នុងការអភិវឌ្ឍន៍ក្នុងស្រុក និងការគាំទ្រលើឆាកអន្តរជាតិ។

ប្រទេសចិនជាគឺជាម្ចាស់ជំនួយដ៏ធំមួយរបស់កម្ពុជា សមិទ្ធផលជាច្រើនដូចជាផ្លូវ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗភាគច្រើនគឺជាជំនួយពីប្រទេសនេះដែលផ្ដល់ជូន។ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាប្រទេសចិនបានជួយសាងសង់ផ្លូវ និងស្ពាននៅកម្ពុជា គិតជាប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ដែលបានប្រទាក់ក្រឡាទូទាំងប្រទេស៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកវិភាគអន្តរជាតិ លើកចំណុចធំ១ ដែល ពូទីន នឹងបញ្ឆេះសង្គ្រាមលោកលើកទី៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រុមហ៊ុន CCCC ប្ដេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមផែនការប្រកបដោយគុណភាព និងជាគំរូ

Sokha Hotels

ព័ត៌មានពេញនិយម