Connect with us

ព័ត៌មានជាតិ

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

បានផុស

នៅ

ក្នុងរយៈពេលត្រីមាសទី​១ នាឆ្នាំ ២០២៥នេះ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនសរុបចំនួន ៥៥លើក ក្នុងនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យជាច្រើននាក់។ នេះ​បើយោងតាមព្រឹត្តិបត្រព័ត៌មានប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ស្តីអំពីការងារបង្ក្រាបបទល្មើសព្រហ្មទណ្ឌ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងរបាយការណ៍ បានឱ្យដឹងថា ក្នុងនោះបង្ក្រាបបទល្មើសព្រហ្មទណ្ឌសរុបចំនួន១៧លើករួមមាន ករណីរំលោភសេពសន្ថវៈ ចំនួន០១លើក,ករណីលួច ចំនួន០២លើក,ករណី ហិង្សាក្មេងទំនើង ចំនួន០៥លើក,ករណី ហិង្សាដោយចេតនា,ចំនួន០៣លើក,ករណី ហិង្សាក្នុងគ្រួសារ ចំនួន០៣លើក,ករណី កាន់កាប់អាវុធគ្មានការអនុញ្ញាត ចំនួន០២លើក និងករណី ល្បែងស៊ីសងខុសច្បាប់ ចំនួន០១លើក ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥៧នាក់ (ក្នុងនោះមានស្រី ចំនួន១០នាក់)។

ព្រមទាំងចាប់យកវត្ថុតាងរួមមាន ម៉ូតូ ចំនួន១៧គ្រឿង,ទូរស័ព្ទ ចំនួន៤០គ្រឿង,កណ្ដៀវដែក ចំនួន០១ដើម,ពូថៅ ចំនួន០១ដើម,ដាវ ចំនួន ០១ដើម,កាំបិត ចំនួន០៨ដើម,កន្ត្រៃ ចំនួន០១ដើម,ពិលពាក់ក្បាល ចំនួន ០២គ្រឿង,ដុំថ្ម ចំនួន០១ដុំ,បៀ ចំនួន០៤កេស, ម៉ាស៊ីនសាប់បៀ ចំនួន០២គ្រឿង, កាក់ប្ដូរលុយ ចំនួន០១កេស, នាឡិការ ចំនួន ០៣គ្រឿង, លោហៈធាតុពណ៌លឿង (ចញ្ជៀន) ចំនួន០១វង់, សំបកខ្សែភ្លើងមួយចំនួន, គ្រាប់ឡុកឡាក់ និងសម្ភារៈសម្រាប់លេងល្បែងមួយចំនួនផងដែរ។

ចំណែកការបង្ក្រាបបទល្មើសគ្រឿងញៀនវិញ បង្ក្រាបបានចំនួន៣៨លើក ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៥៧នាក់ (ក្នុងនោះមានស្រី ចំនួន០៤នាក់)។ ក្នុងនោះ ចាប់យកវត្ថុតាងបានរួមមាន គ្រឿងញៀន ចំនួន១៥២កញ្ចប់ (ទម្ងន់ ៤៥៤,៨១ក្រាម), ទូរស័ព្ទខូច (លាក់គ្រឿងញៀន)  ចំនួន០៣គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០៨គ្រឿង, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ថង់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ជក់បារីអេឡិចត្រូនិច ចំនួន០៣គ្រឿង, ម៉ូតូ ចំនួន២៩គ្រឿង, ទូរស័ព្ទ ចំនួន៤៩គ្រឿង, កាំភ្លើងកែឆ្នៃ ចំនួន០៥ដើម, កាំភ្លើងស្នា ចំនួន០១ដើម, ដាវ ចំនួន០៥ដើម, កាំបិត ចំនួន០៦ដើម, ពូថៅ ចំនួន០២ដើម, កន្ត្រៃ ចំនួន០១ដើម, ដែកឆាប ចំនួន០១ដើម, ដែកទីប ចំនួន០១ដើម និងផ្លាកលេខម៉ូតូ ចំនួន០២បន្ទះ។

ក្នុងប្រតិបត្តិការនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។

ក្នុងនោះដែរ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបបទល្មើស ដាំដុះកញ្ឆាដោយខុសច្បាប់ដោយបានដុតកម្ទេចចោលនូវដើមកញ្ឆា ចំនួន ៧៧៥៥ ដើម នៅនឹងកន្លែងតែម្ដង ព្រមទាំងបានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការបង្ក្រាបនូវករណីគ្រឿងញៀន បានចំនួន០២លើកទៀតផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ វិនាទី មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

ព័ត៌មានជាតិ២៩ នាទីutes មុន

មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក អ៊ុំ រាត្រី សសើរដល់កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលរក្សាសុខសុវត្ថិភាពបានយ៉ាងល្អ ក្នុងថ្ងៃចូលឆ្នាំ

ជីវិតកម្សាន្ដ១ ម៉ោង មុន

អេមមី ប៊ិះសន្លប់ក្រោយឆាក ធ្វើឱ្យ ខាន់ ជេមស៌ ពោលសរសើរកូនស្រីព្រោះទំនួលខុសត្រូវខ្ពស់នឹងការងារ

Sokha Hotels

ព័ត៌មានពេញនិយម