Connect with us

កីឡា

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

ខ្សែការពាររបស់ក្រុមបាល់ទាត់វិសាខា និងជាអតីតជម្រើសជាតិ កម្ពុជា កីឡាករ ទេស សម្បត្តិ បានទទួលមរណភាពក្នុង​វ័យ​២៥​ឆ្នាំ​ នៅថ្ងៃ ចន្ទ ទី ២១ នេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ទេស សម្បត្តិ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមព័ត៌មានបឋមបានឱ្យដឹងថា ក្នុងហេតុការណ៍នោះ គឺ ទេស សម្បត្តិ​ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda ADV ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1KY-4937​ ធ្លាក់ទៅក្នុងទឹកស្ទឹង សាក់សំពៅ ដែលមានទីតាំងស្ថិតនៅភូមិកំរៃ​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា សពរបស់ទេស សម្បត្តិ ដែលត្រូវបានគេប្រទះឃើញនោះ មានមាឌធំ​ ពាក់អាវយឺតពណ៌ខ្មៅ​ ខោយឺតជេីងវែងពណ៌ស​ និងមានស្ពាយកាបូបពណ៌ខ្មៅ​។

ម៉ូតូម៉ាក ADV
ម៉ូតូម៉ាក ADV
រូបភាពកន្លែងកើតហេតុ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម