Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រកាស​ថា នឹង​សម្ពោធ​ព្រលាន​យន្តហោះថ្មី​នៅ​ខែកក្កដា​នេះ

បានផុស

នៅ

នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​កំពង់ផែ​ទេសចរ​អន្តរជាតិ​កំពត នាយករដ្ឋមន្ត្រី​កម្ពុជាបាន​​ថ្លែងថា ​នៅ​ខែ​កក្កដា​នេះ សម្តេច​​ នឹង​ចូលរួម​សម្ពោធ​បើក​ឲ្យ​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិតេជោ ដែលកំពុង​​ឈាន​នឹង​សាងសង់​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា មាន​​សមិទ្ធផល​ថ្មី​ៗ​ជាច្រើន​ទៀត ដែ​លរាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង និង​ដែលត្រូវ​ដាក់​​ឲ្យ​សម្ពោធ​ជាប​ន្តបន្ទាប់ ដើម្បី​បម្រើប្រយោជន៍​ប្រជាពលរដ្ឋនិង​ការ​អភិវឌ្ឍ​សង្គម។ ​ក្នុង​នោះ​នៅ​ថ្ងៃ​ស្អែក​ សម្ពេច​ក៏​នឹង​ទៅ​សម្ពោធ​រោងចក្រ​ដំឡើងរថយន្ត FORD របស់អាមេរិក​នៅ​ខេត្ត​ពោធិ៍សាត់​​ផង​ដែរ​។

ជាមួយ​គ្នានេះ សម្តេច​​ប្រកាសថា​ក៏​​នឹងទៅ​​សម្ពោធ​ដាក់​ឲ្យដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិតេជោ នៅ​អំឡុង​ខែ​កក្ដដា​ខាងមុខ​នេះ ខណៈ​អាកាសយានដ្ឋានទំនើប​របស់​កម្ពុជាតម្លៃ​ជាង ១៥០០ លាន​ដុល្លារ ​សម្រេចការ​សាងសង់​​បាន​​ប្រមាណ​ជាង ៩៥% គ្រោង​បញ្ចប់​ក្នុងពេល​ដ៏ខ្លី​ខាងមុខ​នេះ។

​រំលេច​ពីការ​បើក​ឲ្យ​ដំណើរការ​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ភ្ជាប់​ទៅ​សមុទ្រ នាយករដ្ឋមន្រ្តី​កម្ពុជា​បាន​អះអាង​ថា​គឺជា​សមិទ្ធផល​ថ្មីមួយ​ទៀត ដែល​សម្តេច​បាន​ចូលរួម​សម្ពោធនៅ​ក្រោយ​ពិធី​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ នាយករដ្ឋមន្រ្តី​បាន​សង្កត់ធ្ងន់​​ថា រាជរដ្ឋាភិបាល​​នឹង​បន្ត​ប្រឹងប្រែង​​សម្រាប់​ការ​កសាង​សមិទ្ធផល​ថ្មីៗបន្ថែមទៀត ​សម្រាប់​បម្រើ​ជាប្រយោជន៍ប្រជាពលរដ្ឋ។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល រាជរដ្ឋាភិបាល​មិនមែន​ល្អឥតខ្ចោះនោះទេ តែ​នឹង​​បន្ត​ប្រឹងប្រែង​ដោះស្រាយ និង​កសាង​សមិទ្ធផលថ្មីៗ​​ ដែលរួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា។

អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ សម្រេចការ​សាងសង់​​បាន​ប្រមាណ ៩៥% និង​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អំឡុង​ខែ​កក្កដា​​ឆ្នាំ ២០២៥។

​អាកាសយានដ្ឋាន​ដែលនឹង​ក្លាយ​ជាមជ្ឈមណ្ឌល​ដឹកអ្នកដំណើរ​ប្រចាំតំបន់ ត្រូវ​បាន​សាងសង់​​ឡើង​ក្រោម​ទុន​វិនិយោគ​ប្រមាណ ១ ៥០០ លាន​ដុល្លារ ខណៈ​​ដំណើរការ​សាងសង់​បាន​គិតគូរ​យកចិត្តទុក​ដាក់​លើ​គ្រប់​ចំណុច​ ដើម្បី​ក្លាយ​ជា​អាកាសយានដ្ឋានលំដាប់កំពូល​​មួយ​របស់​ពិភពលោក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៥ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៦ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

Sokha Hotels

ព័ត៌មានពេញនិយម