ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជា ប្រជុំគណៈកម្មការ អនុគណៈកម្មការ ដើម្បីកៀរគររកជំនួយគាំទ្រទិវា៨ឧសភា២០២៥
ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ៖

“រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ’’ ក្រោមអធិបតី លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។

ជាកិច្ចចាប់ផ្តេីមលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអានសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាការ និងអនុគណៈកម្មាការ។ ជាមួយគ្នានេះដែរលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ក៏បានជម្រាបជូនអំពីការងារដែលអនុវត្តន៍កន្លងមករបស់អនុគណ:កម្មាការខ្លឹមសារ បេីទោះបីជាកិច្ចប្រជុំនេះជាលេីកដំបូង ក៏ប៉ុន្តែអនុគណៈកម្មាការខ្លឹមសារ បានអនុវត្តន៍ការងាររបស់ខ្លួនមួយជំហានមុនរយៈពេល១ខែមកហេីយ ក្នុងនោះដោយចាប់ផ្តេីមពីការធ្វើសន្និសីទសារព័ត៌មានដេីម្បីធ្វេីការផ្សព្វផ្សាយ អំពីគោលការណ៍ សម្រាប់ការចុះផលិតព័ត៌មានក៏ដូចជាសមិទ្ធផលមួយឆ្នាំ រួមទាំងការចងក្រងជា បទយកការណ៍ និងឯកសារផ្សេងៗ ដេីម្បីរួមចំណែកផ្សព្វផ្សាយអត្ថន័យទិវា ៨ឧសភា ក្នុងនោះ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ដេីម្បីកៀរគររកមូលនិធិពីសប្បុរសជននានា ដេីម្បីតម្កល់ទុកប្រេីប្រាស់ក្នុងបុព្វហេតុមនុស្សធម៌ សម្រាប់ឆ្នាំបន្ត។

ដោយឡែកលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹក បានជម្រាបជូនអំពីរបៀបនៃការគៀរគរប្រភពមូលនិធិពីបណ្តាលសប្បុរសជននានា ទាំងក្នុងវិស័យរដ្ឋ និងឯកជន បេីទោះជាការកៀរគរនេះមានរយៈពេលខ្លីមែន បេីប្រៀបធៀបទៅឆ្នាំមុន តែសង្ឃឹមថាសប្បុរសជននៅតែបន្តចូលរួមចំណែក ចែករំលែកក្តីស្រលាញ់ ក្នុងបុព្វហេតុមនុស្សធម៌។

មានប្រសាសន៍ក្នុងកិច្ចប្រជុំដ៏មានអត្ថន័យនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោតសសេីរចំពោះគណៈកម្មាការ និងអនុគណៈកម្មាការទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជម្រុញការផ្សព្វផ្សាយ ទាំងផ្នែកខ្លឹមសារ និងទាំងផ្នែកមូលនិធិ ក្នុងរយៈពេលកន្លងមក។ តែទោះជាយ៉ាងនេះក្តី លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍មួយចំនួនដេីម្បីបង្កេីនការកៀរគររកមូលនិធិ ក្នុងនោះក្រៅពីការផ្សព្វផ្សាយព័ត៌មាន លេីបណ្តាញ ទូរទស្សន៍ ទាំងរដ្ឋឯកជន និងប្រព័ន្ធផ្សព្វផ្សាយសង្គម យេីងគួរតែទំនាក់ទំនងជាមួយអ្នកបង្កេីតមាតិកាដែលមានប្រជាប្រិយភាពក្នុងសង្គម ឱ្យជួយផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ទិវា ៨ ឧសភាឱ្យកាន់តែមានភាពផុលផុស។

សំដៅជំរុញឱ្យសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសចូលរួមបរិច្ចាគវិភាគទានដោយការស្ម័គ្រចិត្តជូន កក្រក ដេីម្បីសមាគមជាតិមួយនេះមាននិន្តរ៍ភាពក្នុងការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតទូទាំងប្រទេស។

ក្នុងកិច្ចប្រជុំនេះដែរ ឆ្លេីយតបទៅនិងសំណេីររបស់លោក ឃួង ស្រេង ដែលចង់បង្កេីតព្រឹត្តិការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ដេីម្បីកៀរគររកមូលនិធិសម្រាប់ទ្រទ្រង់ កក្រក ក្នុងឱកាស ៨ឧសភា និងខួប៧០ឆ្នាំ កក្រក លោកជំទាវបណ្ឌិត បានយល់ស្រប ប៉ុន្តែលេីពេលវេលាសមស្របណាមួយ ។

ក្នុងនាមភរិយានាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិត បានសន្យាថា និងខិតខំអំពាវនាវទៅដល់ភរិយាថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដេីម្បីចូលរួមចំណែកជាវិភាគទានដល់បុព្វហេតុមនុស្សធម៌ជាមួយ កក្រក។
សូមបញ្ជាក់ថា ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដែលប្រារព្វឡេីងស្របពេលខួបទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា នឹងប្រព្រឹត្តិ ក្រោមមូលបទ រួមគ្នាស័្មគ្រចិត្ត ដេីម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា