ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌសែនសុខអំពាវនាវពលរដ្ឋអាយុ៦០ឆ្នាំឡើងទៅទទួលវ៉ាក់សាំងកូវីដ១៩
ដោយសារតែស្ថានភាពជាក់ស្តែងនៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនទាន់មានការថមថយនៅឡើយនោះ និងយោងតាមរបាយការអង្គការសុខភាពពិភពលោក បានរកឃើញថា ក្រុមមនុស្សវ័យចាស់ គឺជាក្រុមងាយរងគ្រោះខ្ពស់ ។
បើមានការចម្លងជំងឺកូវីដ១៩ គឺងាយវិវត្តន៍ទៅជាធ្ងន់ធ្ងរ និងបណ្តាលឲ្យមានអត្រាស្លាប់ខ្ពស់ ។ ការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ គឺជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងការរួមចំណែក បង្ការភាពធ្ងន់ធ្ងរពីការវ៉ៃលុក នៃជំងឺដ៏កាចសាហាវមួយនេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកខ្ពស់ក្នុងការផ្តល់អាទិភាពដល់ក្រុមមនុស្សដែលមានវ័យចាស់ ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ ត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩ ឲ្យបានឆាប់បំផុតដែលធ្វើបាន ។

ទន្ទឹមទៅនឹងសេចក្តីជូនព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់ វ៉ាកសាំង កូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពីយុទ្ធនាការចាក់វ៉ាកសាំង កូវីសែល ( COVISHIELD ) ដែលទទួលបានអាជ្ញាបណ្ណផលិតពី អាស្ត្រាហ្សេនីកា ( AstraZeneca ) សម្រាប់ក្រុមមនុស្សអាយុចាប់ពី៦០ឆ្នាំឡើង នៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌសែនសុខ ក្រោមការគ្រប់គ្រងពីលោក ម៉ូវ ម៉ានិត អភិបាល នៃ គណៈអភិបាលខណ្ឌសែនសុខ សូមធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ សូមទៅទទួលការចាក់ វ៉ាក់សាំង ជំងឺកូវីដ១៩ ។
លោ ឆាយ វាសនា នាយករដ្ឋបាល តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩នេះ ចាប់ផ្តើមដំណើរការពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ តទៅ នៅមណ្ឌលសុខភាពចំនួន២នៃមូលដ្ឋានខណ្ឌសែនសុខ រួមមានទី ១ មណ្ឌលសុខភាពអន្លង់ក្ងាន និង ទី២ មណ្ឌលសុខភាពឃ្មួញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជាមួយគ្នានេះរដ្ឋបាលខណ្ឌសែនសុខសូមជម្រាបជូនថា ប្រសិនបើលោកអ៊ុំ ពូ មីង យាយ តា ដែលមានអាយុ៦០ឆ្នាំឡើងទៅ មានចម្ងល់ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងនេះ សូមទំនាក់ទំនងផ្ទាល់ជាមួយអាជ្ញាធរភូមិ សង្កាត់ ឬ មណ្ឌលសុខភាពមួយណាដែលនៅជិតផ្ទះបំផុត ដើម្បីទទួលជ្រាបកាន់តែច្បាស់លាស់ អំពីព័ត៍មានមួយនេះ ។
ទោះយ៉ាងណាក្តី អាជ្ញាធរខណ្ឌសែនសុខ សូមធ្វើការអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ ក៏ដូចជា ក្រសួងសុខាភិបាល ដែលតែងតែផ្សព្វផ្សាយ អប់រំ ណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការលាងសំអាតដៃ ជាមួយសាប៊ូ ឬ ជែល អាកុល និងពាក់ម៉ាសជាប់ជាប្រចាំ ជាពិសេសត្រូវរក្សាអោយបាននូវគម្លាតសង្គមយ៉ាងតិច មួយម៉ែត្រកន្លះឡើងទៅ ៕
អត្ថបទ ៖ រ៉ាវុទ្ធ







-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?