Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីផ្ដាំទៅជនល្មើសកុំចង់បាញ់តដៃជាមួយសមត្ថកិច្ចឱ្យសោះ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅជនល្មើសបរិស្ថានដែលបាញ់ប្រហារ ជិះទូកបុកទូកមន្ត្រីអនុវត្តន៍ច្បាប់ថា «កងកម្លាំងមានសិទ្ធិការពារខ្លួន» ព្រមទាំងបើកភ្លើងខៀវឱ្យមន្ត្រីអនុវត្តន៍សិទ្ធិនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងខ្លាំងៗក្នុងពិធីសម្ពោធខ្សែសង្វាក់ផលិតកម្មថ្មីរោងចក្រតម្លើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បាន​ថ្លែងផ្ដាំទៅកាន់​ជនល្មើសដែលប្រើប្រាស់អាវុធបាញ់តដៃ និងប៉ុនប៉ងសម្លាប់​មន្ត្រីអនុវត្តន៍ច្បាប់ថា​កុំចង់ធ្វើបែបនេះឱ្យសោះ។

សម្ដេចថា៖ «ខ្ញុំនិយាយឱ្យច្បាស់! ព្រោះប្រជាជនធម្មតាគ្មានកាំភ្លើង។ អ៊ីចឹងខ្ញុំបញ្ជាក់ឱ្យច្បាស់កុំចង់សាកយកកាំភ្លើងបាញ់ប៉ូលិស បាញ់ប៉េអឹម កុំឱ្យសោះ កុំយកទូកមកចង់បុកពន្លិចទូករបស់កងកម្លាំងនៅកណ្ដាលទន្លេ។ កន្លងទៅមាន! ហើយបងប្អូនសួរយោបល់។ ខ្ញុំថាបើគេបំពានបែបនេះប្រើសិទ្ធិការពារខ្លួនខ្ញុំទទួលខុសត្រូវ»។

សម្ដេចបញ្ជាក់ថាសម្ដេចជាអ្នកបញ្ជាឱ្យមន្ត្រីអនុវត្តន៍ច្បាប់ដូច្នេះសម្ដេចត្រូវការពារមន្ត្រីដែលអនុវត្តន៍ត្រឹមត្រូវ។ ជាមួយគ្នានោះសម្ដេចក៏បានលើកឡើងពីករណីបាញ់ប្រហារលើមន្ត្រីឧទាននុរក្សកាលពីដើមខែមេសានេះ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរីផងដែរថា សូមជនល្មើសប្រយ័ត្នខ្លាចក្រែងប៉ះចំកម្លាំងភូមិភាគ១។

កាលពីដើមខែមេសា កន្លងមានករណីជនល្មើសបរិស្ថានបាញ់ប្រហារមកលើមន្ត្រីឧទ្យានុរក្សដែលកំពុងបំពេញការងារនៅក្នុងដែនជម្រកសត្វព្រែស្រែពក ភូមិសាស្ត្រខេត្តមណ្ឌលគិរី។ ក្រសួបរិស្ថានបាន​ចាត់ទុកសកម្មភាពនេះជា​អំពើឃោឃៅ គំរាមកំហែងដល់អាយុជីវិតមន្ត្រីអនុវត្តច្បាប់ និងកំពុងស្វែងរកជនល្មើសផងដែរ។

បើតាមក្រសួងបរិស្ថានក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីដដែលក៏មានករណីបាញ់មកលើមន្ត្រីអនុវត្តច្បាប់ពីមុនផងដែរនៅឆ្នាំ២០១៨ ដែលពេលនោះបានបង្កឱ្យមន្ត្រី៣នាក់បានបាត់បង់ជីវិត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សុខភាព១៩ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា២៣ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២០ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម