ព័ត៌មានជាតិ
មេទ័ពជើងគោកម៉ាឡេស៊ី សន្យាជំរុញឱ្យមានកិច្ចព្រមព្រៀងការពារជាតិជាមួយកម្ពុជាឆាប់ៗនេះ
ជួបជាមួយអគ្គមេបញ្ជាការទ័ពកម្ពុជា លោកមេបញ្ជាការទ័ពជើងគោកម៉ាឡេស៊ី បានបង្ហាញបំណងចង់ឃើញកម្ពុជា និងម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា ដើម្បីផ្ដល់សន្ទុះថ្មីថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកងទ័ពប្រទេសទាំងពីរ។ លោកមេបញ្ជាការទ័ពជើងគោកម៉ាឡេស៊ី សន្យាថា នឹងជួយជំរុញឱ្យកិច្ចព្រមព្រៀងលើវិស័យការពារជាតិរវាងកម្ពុជា និងម៉ាឡេស៊ី លេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ។

បើតាមការលើកឡើងរបស់នាយឧត្ដមសេនីយ៍ តាន់ស្រ៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី លោក នឹងខិតខំព្យាយាមធ្វើការជាមួយក្រសួងការពារជាតិ ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរឱ្យបានឆាប់ក្នុងខែកញ្ញា ឆ្នាំ២០២៥ ខណៈបច្ចុប្បន្នប្រទេសទាំងពីរ ពុំទាន់មានកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នានៅឡើយ។
ការលើកឡើងដូច្នេះរបស់មន្ត្រីជាន់ខ្ពស់យោធាម៉ាឡេស៊ី បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២១ មេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ជាពិសេសភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក បើថ្វីត្បិតតែក្រសួងការពារជាតិកម្ពុជា-ម៉ាឡេស៊ី មិនទាន់មាននូវកិច្ចព្រមព្រៀងទ្វេភាគីក៏ដោយក្ដី។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកម៉ាឡេស៊ី នៅកម្ពុជាពេលនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏សង្ឃឹមថា ពិតជានាំមកនូវការពង្រឹងពង្រីកបន្ថែមទៀតនៃទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ ពិសេសការជួបពិភាក្សារវាងថ្នាក់ដឹកនាំកងទ័ពជើងគោកនៃប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការទ័ព ក៏បានគូសរំលេចពីដំណើរទស្សនកិច្ចនៅម៉ាឡេស៊ី របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីឆ្នាំ២០២៤ ក៏បាននាំកងទ័ពប្រទេសទាំងពីរ មានកិច្ចសហការយ៉ាងជិតស្និទ្ធ ទាំងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល ការផ្លាស់ប្តូរប្រតិភូ ការចែករំលែកព័ត៌មាន ក៏ដូចជាការទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការគ្រប់ប្រភេទទ័ព និងការហ្វឹកហ្វឺនលំហាត់យោធារួមគ្នា ជាដើម៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៩ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក